ជីវិតកម្សាន្ដ
ពេជ្រ សោភា៖ មានសំឡេងតែចរិតមិនល្អ មិនឲ្យតម្លៃការងារ កុំសង្ឃឹមល្បី
តារាចម្រៀងចាស់វស្សាអ្នកនាង ពេជ្រ សោភា សុខៗបានចេញមកផ្ដល់គំនិតដែលជាគន្លឹះបើក ផ្លូវក្នុងវិស័យចម្រៀងដល់អ្នកសិល្បៈជំនាន់ក្រោយ ដើម្បីពិចារណា។ ក្នុងនោះ ពេជ្រ សោភា បានបញ្ជាក់ថា តារាចម្រៀងមានសំឡេង តែបើចរិតមិនល្អ មិនឲ្យតម្លៃការងារ កុំសង្ឃឹមល្បី។

ហេតុផលនេះ ត្រូវបានតារាចម្រៀងលំដាប់ជួរមុខរបស់ផលិតកម្មហង្សមាសអ្នកនាង ពេជ្រ សោភា លើកឡើងថា នរណាក៏ចង់ក្លាយជាតារាចម្រៀងល្បីឈ្មោះដែរ ប៉ុន្តែបើសិនបុគ្គលនោះ មានតែសមត្ថភាព ហើយខ្វះការទំនាក់ទំនងល្អ អត្តចរិតល្អ នៅក្នុងការងារ ឬធ្វើ ការជាក្រុម គឺមិនអាចល្បីបោះជំហានទៅមុខបានឡើយ។
អ្នកនាង ពេជ្រ សោភា បានបញ្ជាក់ថា «អ្នកណាក៏ចង់ក្លាយជាតារាចម្រៀងដែរ តែមានតែសម្លេង ចរិតមិនល្អ មិនគោរពការងារ មិនគោរពម៉ោង មិនឲ្យតម្លៃក្រុម ការងារកុំសង្ឃឹមល្បីជាអ្នកសិល្បៈ ស៊ូណាស់ សួរថាហេតុអី្វ សិស្សច្បងល្បីបានយូរគឺគោរពគ្រប់យ៉ាង»។ នេះជាបទពិសោធមួយដែលត្រូវបានអ្នកនាង ពេជ្រសោ ភា បានដាស់តឿនសម្រាប់អ្នកសិល្បៈជំនាន់ក្រោយ ។


ខ្លឹមសារ របស់តារាចម្រៀងអ្នកនាង ពេជ្រ សោភា ខាងលើចាត់ទុកថាជាការដាស់តឿន និងបានពន្យល់ច្បាស់ៗសម្រាប់អ្នកសិល្បៈជំនាន់ក្រោយ ដើម្បីអនុវត្តក្នុងការក្លាយខ្លួនជាអ្នកសិល្បៈដែលទទួលបានការគាំទ្រ និងរក្សាប្រជាប្រិយភាពដូចអ្នកសិល្បៈជើងចាស់ផ្សេងៗទៀត។យ៉ាងណា ប្រយោគនេះបានធ្វើឲ្យមហាជនគាំទ្រគំនិតលើកឡើងមួយនេះ៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក