ជីវិតកម្សាន្ដ
លំដាប់រងទី៤៖ ម៉ែន ណងនិត ត្រៀមខ្លួនចូលប្រកួត Miss Grand ជាថ្មី
អ្នកគាំទ្រ ពិសេសមហាជនស្នេហាវិស័យបវរកញ្ញានៅកម្ពុជាបានសម្តែងការចាប់អារម្មណ៍បន្ទាប់ពី ជ័យលាភីលំដាប់រងទី៤ នៃការប្រឡង MGC ២០២៣ កញ្ញា ម៉ែន ណងនិត បានប្រកាសត្រៀមខ្លួនចូលប្រកួតជាថ្មីនៅឆ្នាំ២០២៤ ខាងមុខនេះ។

ប្រភពពីអ្នកគាំទ្របានបញ្ជាក់ថា កញ្ញា ម៉ែន ណងនិត 4th Miss Grand Cambodia 2023 នាងនឹងត្រឡប់មកម្តងទៀតនៅក្នុងកម្មវិធី Miss Grand Cambodia 2024 នៅឆ្នាំក្រោយនេះ ហើយនៅឆាប់ៗខាងមុខនេះ នាងទៅរៀនCatwalk នៅឯប្រទេសថៃ និងហ្វឹកហាត់ចំណេះដឹងផ្សេងៗបន្ថែមទៀតផងដែរ។
ជាមួយគ្នា ចង់ដឹងថាតើអ្នកគាំទ្រទាំងអស់ នឹងគាំទ្រនូវការវិលត្រឡប់របស់បវរកញ្ញា កញ្ញា ម៉ែន ណងនិត ដែរ ឬយ៉ាងណា?


ទន្ទឹមនេះ ជាមួយដំណឹងដែលថា បវរកញ្ញា ម៉ែន ណងនិត នឹងត្រឡប់មកជាថ្មី បានធ្វើឲ្យអ្នកគាំទ្រ សម្ដែងការគាំទ្រ និងជូនពរនាងឲ្យសម្រេចក្តីបំណងក្នុងការប្រឡង។ ចំណែកសាមីខ្លួន កញ្ញា ម៉ែន ណងនិត បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់នាងដែរថា See you again in 2024 Miss Grand Cambodia។


ឮសូមជម្រាបដែរថា កញ្ញា ម៉ែន ណងនិត គឺជាអតីតបេក្ខភាពលំដាប់រងទី៤ នៃការប្រឡងកម្មវិធី Miss Grand Cambodia២០២៣ តំណាងឲ្យខេត្តព្រះសីហនុ នាងមានអាយុ ២១ឆ្នាំ កម្ពស់ 1.74 cm កម្រិតសិក្សាបរិញ្ញាបត្រ កម្រិតភាសា ខ្មែរ អង់គ្លេស ថៃ។ យ៉ាងណាមិញ ពេលនេះ នាងបាននឹង កំពុងបន្តឈោងចាប់ក្តីស្រមៃរបស់ខ្លួននៅក្នុងវិស័យដើរម៉ូដបន្ថែមទៀត៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍