ជីវិតកម្សាន្ដ
YG បដិសេធពាក្យចចាមអារ៉ាម Lisa ច្រានចោលកុងត្រា៤០លានដុល្លារ ខណៈភាគហ៊ុនធ្លាក់ចុះខ្លាំង
ភ្នាក់ងាររបស់ផលិតកម្ម YG Entertainment បានចេញមុខបដិសេធចំពោះព័ត៌មានកំពុងតែក្ដៅគគុកដែលថា Lisa ច្រានចោលមិនបន្តកុងត្រា៤០លានដុល្លារ ខណៈពាក្យចចាមអារ៉ាមមួយនេះបានធ្វើឲ្យភាគហ៊ុនធ្លាក់ចុះដល់ទៅ ៩%។

ក្នុងនោះផងដែរ សារព័ត៌មានកូរ៉េរាយការណ៍ថា Lisa សមាជិកក្រុម BLACKPINK បានច្រានចោលការផ្តល់ជូនរបស់ YG Entertainment ក្នុងពេលដែលផលិតកម្មចម្រៀងកូរ៉េធំមួយបានផ្តល់តម្លៃបន្តកុងត្រារហូតដល់ទៅ៤០លានដុល្លារឯណោះ។
ទោះយ៉ាងណាក៏ដោយ ក្រោយមក YG ស្រាប់តែចេញមុខបដិសេធពាក្យចចាមអារ៉ាមអំពីការមិនបន្តកុងត្រាជាមួយ Lisa សមាជិក BLACKPINK ហើយនៅតែបញ្ជាក់ថា បច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការពិភាក្សាបន្តកុងត្រាជាមួយ Lisa។ ជាមួយគ្នានេះ មិនទាន់មានការបញ្ជាក់ណាមួយទាក់ទងនឹងការបន្តកុងត្រារបស់សមាជិកផ្សេងទៀតក្នុងក្រុម Jisoo, Jennie និង Rose នោះទេ។
ក្រោយពីបញ្ហាក្ដៅគគុកនេះត្រូវបានគេចុះផ្សាយ។ ជាលទ្ធផលភាគហ៊ុនរបស់ YG បានធ្លាក់ចុះជាង ៧ទៅ៩ ភាគរយ។ កិច្ចសន្យារបស់ BLACKPINK ជាមួយ YG ផុតកំណត់នៅថ្ងៃទី០៨ខែសីហា ឆ្នាំ ២០២៣ ហើយស្លាកសញ្ញានេះមិនទាន់ចេញមកបញ្ជាក់ពីការបន្តកុងត្រាសម្រាប់សមាជិកទាំងបួននោះទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ទស្សនាទិដ្ឋភាពអាពាហ៍ពិពាហ៍ដ៏រ៉ូមែនទិក Mark-Kim ដូចរឿងប្រលោមលោក

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ