ជីវិតកម្សាន្ដ
ជើងខ្លាំង ៣ រូបត្រៀមដណ្តើមមកុដ Miss Grand Cambodia 2024
ខណៈដែលកម្មវិធីប្រឡង Miss Grand Cambodia កំពុងត្រៀមបើកទទួលពាក្យបេក្ខភាពដែលមានបំណងចង់ប្រកួតដណ្ដើមមកុដសម្រស់ឆ្នាំ២០២៤ ស្រាប់តែគេឃើញបុគ្គលក្នុងចង្កោមសិល្បៈដែលមានសមត្ថភាពចំនួន ៣រូប បានប្រកាសត្រៀមចូលប្រកួតកម្មវិធីមួយនេះ។



ជើងខ្លាំងទាំង ៣រូប ដែលនឹងបង្ហាញខ្លួនក្នុងការដណ្ដើមមកុដសម្រស់ឆ្នាំ២០២៤ រួមមាន,
១.តារាសម្ដែង និងជាពិធីការិនីរូបស្រស់កូនកាត់ ខ្មែរ-ថៃ ណា សាឌី បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងត្រេកអរគ្រប់គ្នា បន្ទាប់ពីតារាស្រីរូបនេះសម្រេចចិត្តប្រកាសត្រៀមខ្លួនចូលប្រឡងកម្មវិធី Miss Gr and Cambodia 2024 នាពេលខាងមុខនេះ។



កញ្ញា ណា សាឌី បានប្រកាសត្រៀមខ្លួនរួចជាស្រេចលើសមរភូមិមួយនេះ ទោះបីជាឆ្នាំដំបូងក៏ដោយ ក្នុងនោះ សាឌី ថាស្គាល់ gameនេះច្បាស់ព្រោះសិក្សាមកយូរហើយ។
២. តារាស្រីល្បីឈ្មោះ ព្រះកាយ ច័ន្ទ ថ្វីត្បិតបច្ចុប្បន្ននាងកំពុងដើរលើអាជីពជាតារាសម្ដែងដែលទទួលបានការគាំទ្រពីមហាជនច្រើនហើយពិតមែន តែនាងនៅតែមិនបោះបង់ឱកាសនៅលើវិថីសិល្បៈឡើយ ខណៈថ្មីៗនេះ ព្រះកាយ ច័ន្ទ បានប្រកាសខ្លួនចូលរួមប្រកួតនៅក្នុងកម្មវិធីប្រឡងបវរកញ្ញា Miss Grand Cam bodia2024នាពេលខាងមុខនេះ។


តាមរយៈដំណឹងនេះ បានធ្វើឲ្យអ្នកគាំទ្រសម្ដែងការគាំទ្រ និងជូនពរតារាសម្តែង ព្រះកាយ ច័ន្ទ ឲ្យសម្រេចក្តីបំណងក្នុងការប្រឡងមួយនេះ។
៣.លំដាប់រងទី៤ នៃការប្រឡង MGC 023 កញ្ញា ម៉ែន ណងនិត ក៏បានប្រកាសត្រៀមខ្លួនចូលប្រកួតជាថ្មីនៅឆ្នាំ២០២៤ ខាងមុខនេះដូចគ្នា។ កញ្ញា ម៉ែន ណងនិត បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ នាងដែរថា See you again in 2024 Miss Grand Cambodia។



ទន្ទឹមនេះ បន្ទាប់ពីលេចឮដំណឹងខាងលើ បានធ្វើឲ្យមហាជន អ្នកគាំទ្រ រួមនឹងអ្នកនិយមតាមដានវិស័យប្រឡងបវរកញ្ញានៅកម្ពុជាយល់ថាជារឿងដ៏រំភើប និងធ្វើឲ្យកក្រើកឆាកប្រឡងកម្មវិធី Miss Grand Cam bodia2024 មិនខាង៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត