ជីវិតកម្សាន្ដ
ជុំ លីណូ ចេញមុខឆ្លើយតបក្រោយមានអ្នកចោទប្រកាន់ថា ជនជាឆបោក
តារាចម្រៀងល្បីឈ្មោះម្ចាស់បទ “ប្រពន្ធរត់ចោល” លោក ជុំ លីណូ បានចេញមុខប្រតិកម្មឆ្លើយតបភ្លាមៗបន្ទាប់ពីត្រូវបានគេចោទថា លោកជាជនឆបោកពាក់ព័ន្ធការផ្សព្វផ្សាយលក់ដីឡូតិ៍នៅតំបន់ក្បែច្រកទ្វាអន្តរជាតិដូង-បានឡែម(ព្រំដែនខ្មែរ-ថៃ)។

ចំពោះការចេញមុខបកស្រាយឆ្លើយតបពីសំណាក់តារាចម្រៀងលោក ជុំ លីណូ នេះបានធ្វើឡើងក្រោយមានការលើកឡើងពីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ វ៉ាដេត ដែលបានចូលទៅខមមិនរិះគន់ថា បោកគេទៀតហើយអាបោក។ ចំណែកឯគណនីហ្វេសប៊ុកឈ្មោះ Theary Love ក៏បានរិះគន់ដែរថា ពួកអាបោក បន្តិតទៀតពួកឯងទៅដេកព្រៃសអស់ហើយ។
លោកជុំ លីណូ បានបញ្ជាក់ទៅកាន់ការលើកឡើងខាងលើនេះថា អ្នកដែលខមិននិយាយថារូបខ្លួនបោក សូមមើលវីដេអូននេះអោយច្បាស់។ លោកថា សូមប្រាប់ទៅបងវិញថា បើសិនជាបងដឹងអត់ទាន់ច្បាស់សូមបងកុំខមមិនបរិហាពួកខ្ញុំបែបនេះវាធ្វើឲ្យប៉ះពាល់ដល់ពួកខ្ញុំ ប៉ុន្តែមួយផ្លូវទៀតក៏អរគុណបងដែរដែលបានខមមិនបែបនេះធ្វើឲ្យខ្ញុំកាន់តែល្បី។

តារាចម្រៀង ជុំ លីណូ បាននិយាយបន្តទៀតថា បើសិនពួកបងចង់ដឹងច្បាស់ គឺអាចមកដល់ក្រុមហ៊ុនបាន ហើយខ្ញុំនិងបង្ហាញពាក់ព័ន្ធប្លង់រឹងដែលបានធ្វើហើយរួចរាល់ដើម្បីទុកផ្តល់ជូនអតិថិជនដែលបានទិញដីឡូតិ៍ពីក្រុមហ៊ុន។ លោកបន្ថែមថា សម្រាប់បងប្អូនផ្សេងទៀតមុននឹងការខមមិនជេរ ឬរិះគន់គួរចំណាយពេលមកដល់ក្រុមហ៊ុនសិនថា ក្រុមហ៊ុនបោក ឬមួយយ៉ាងណា។
ប្រាកដណាស់តារាចម្រៀងប្រុសចូលចិត្តស្តាយ៍បែបយុវវ័យលោក ជុំ លីណូ គេកត់សម្គាល់ថា សម្រាប់អាជីពសិល្ប:របស់លោកបច្ចុប្បន្ននៅតែរក្សាបានការគាំទ្រ និងមានប្រជាប្រិយភាពដូចដើម។ ខណ:ដែលពេលនេះលោកក៏ជ្រែកខ្លួនចាប់មុខជំនួញជាច្រើនទៀតផងដែរ។

គេនៅចាំបានថា តារាចម្រៀងលោក ជុំ លីណូ កន្លងមកលោកក៏ធ្លាប់បានចេញមុខអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នលើករណីទិញប៉ះចំដីខ្យល់ដែលនាំឲ្យខាត់បង់ថវិកាផ្ទាល់ខ្លួន។ លោក លីណូ ក៏បានប្រាបកម្ពុជាថ្មីតាមសាអេឡិចត្រូនិចកាលពីពេលកន្លងទៅដែរថា កន្លងមកលោកតែងផ្តល់ការអំពាវនាវជាបន្តបន្ទាប់ជុំវិញការទិញដីដោយមិនមានប្រភពច្បាស់លាស់៕
អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?