Connect with us

ជីវិតកម្សាន្ដ

អតីតមិត្តស្រី Elon Musk ក្ដៅឆួល ក្រោយពេលលោកយករូបនាងប្រើដោយគ្មានការយល់ព្រម

បានផុស

នៅ

តារាសម្ដែង Amber Heard តួឯកស្រីរឿង “Aquaman” វគ្គ១ បង្ហាញអារម្មណ៍ខឹងសម្បារនឹងលោក Elon Musk ​យ៉ាងខ្លាំង ក្រោយពេលមហាសេដ្ឋីរូបនេះ ​ចែករំលែក​រូបភាព​របស់​នាង​ក្នុង​ឈុត​ Cosplay នៅលើបណ្ដាញ X ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាស្រី Amber Heard ដែលធ្លាប់ជាមិត្តស្រីរបស់ Elon Musk កំលុងឆ្នាំ២០២៧ បានសម្ដែងកំហឹងពាសពេញបណ្ដាញសង្គម បន្ទាប់ពីដឹងថាមហាសេដ្ឋីបច្ចេកវិទ្យារូបនេះ បានបង្ហោះរូបភាពរបស់នាងនៅបណ្ដាញ X ដើម្បីផ្សព្វផ្សាយសៀវភៅជីវប្រវត្តិរបស់លោក។

ប្រភពមួយបានប្រាប់គេហទំព័រ Page Six ថា តារាវ័យ ៣៧ឆ្នាំ មិនបានអនុញ្ញាតឱ្យ Elon ប្រើរូបភាពរបស់នាងនោះទេ ​ព្រោះនាងចង់រក្សាវាជាឯកជន។ ប៉ុន្តែក្រោយ CEO ក្រុមហ៊ុន Tesla រូបនេះ ស្នើទៅ Amber ជាច្រើនដង ដោយនាងតែងតែបដិសេធ លោកស្រាប់តែប្រើប្រាស់រូបភាពរបស់នាងដោយគ្មានការយល់ព្រមពីសាមីខ្លួន។

ជាមួយគ្នាគេបានដឹងថា នៅក្នុងសៀវភៅជីវប្រវត្តិរបស់ Elon Musk មិនមែនមានត្រឹមតែរូបភាពរបស់ Amber Heard ប៉ុណ្ណោះ ប៉ុន្តែរូបភាពរបស់អតីតមិត្តស្រីម្នាក់ទៀតគឺនាង Grimes ក៏ម្ចាស់សៀវភៅបានដាក់បញ្ចូលផងដែរ៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ធ្លាប់តែឃើញរ៉េប និងស្លៀកពាក់សិចស៊ី តាមពិត Cardi B ជាមនុស្សអៀនប្រៀនខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

ជម្រះមន្ទិលបញ្ហាព្រំដែន, ក្រុមយុវជនចុះស្វែងយល់ពីព្រំដែនកម្ពុជា-វៀតណាម ក្នុងក្រុងសំពៅពូន

សេដ្ឋកិច្ច១២ នាទីutes មុន

ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ

សេចក្ដីជូនដំណឹង១២ នាទីutes មុន

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ផុតរញ្ជួយដី, ថៃ ប្រឈមការវាយប្រហារដោយរលកកម្តៅនិងព្យុះរដូវក្តៅ លាយឡំរន្ទះ

ប្រព័ន្ធធារាសាស្ត្រ
ព័ត៌មានជាតិ១៩ នាទីutes មុន

ពលរដ្ឋក្នុងឃុំចំនួន៣ នៃស្រុកកងមាស ទទួលបាន​ប្រព័ន្ធធារាសាស្ត្រជាសមិទ្ធផលថ្មី សម្រាប់បង្កបង្កើនផលដំណាំកសិកម្ម

Sokha Hotels

ព័ត៌មានពេញនិយម