ជីវិតកម្សាន្ដ
ចែកផ្លូវគ្នាប៉ុន្មានសប្ដាហ៍ Vill ទើបចេញមុខទម្លាយការពិតពីក្រោយរឿងបែកគ្នាជាមួយ Jes
ទំនាក់ទំនងស្នេហារយៈពេល ៤ឆ្នាំរវាងតារាស្រី Vill Wannarot និងតារាប្រុស Jes Jeshapipat បានបញ្ចប់មួយរយៈហើយ ប៉ុន្តែពួកគេទើបតែទម្លាយជាសាធារណៈកាលពីពីរបីសប្ដាហ៍មុនប៉ុណ្ណោះ ខណៈភាគីខាង Jes ធ្លាប់ចេញមុខបញ្ជាក់មូលហេតុនៃការបែកគ្នារួចហើយ ចំណែកភាគីខាង Vill បានរក្សាភាពស្ងៀមស្ងាត់។

ទើបតែថ្មីៗនេះ នៅក្នុងឱកាសចូលរួមក្នុងកម្មវិធីផលិតផលមួយ Vill បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកកាសែតពាក់ព័ន្ធនឹងការបែកគ្នារវាងនាង និងអតីតមិត្តប្រុសលោក Jes ទៅកាន់ទស្សនិកជន។

ដូចដែល Jes ធ្លាប់ប្រាប់អ្នកសារព័ត៌មានកន្លងមក ការបែកគ្នារវាងពួកគេ មិនបង្កឡើងដោយភាគីទី៣ ឡើយ។ Vill ប្រាប់ថា វាជាបញ្ហារបស់អ្នកពីរនាក់ដែលពុំចុះសម្រុងនឹងគ្នា។ មុនពេលសម្រេចចែកផ្លូវគ្នា នាង និង Jes ព្យាយាមសម្របខ្លួនតាមគ្នាអស់ពីសមត្ថភាពហើយ ប៉ុន្តែនៅតែរកចំណុចរួមមិនបាន។
ការកាត់ផ្ដាច់ទំនាក់ទំនងរយៈពេល ៤ឆ្នាំ ពិតជាពិបាកណាស់សម្រាប់ Vill តែយ៉ាងណាការខិតខំប្រឹងប្រែង និងការអត់ធ្មត់ វាលែងមានទៀត។ ចំពោះរឿងដែលថាតើនាងអាចធ្វើជាមិត្តជាមួយអតីតគូស្នេហ៍បានឬអត់ Vill ឆ្លើយថា រឿងវាចប់ហើយ ឱ្យវាចប់ចុះ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ Jes បញ្ជាក់ច្បាស់ ចំណងស្នេហ៍ ៤ឆ្នាំរវាងលោក និង Vill បែកបាក់គ្នាហើយ
ចុចអាន៖ បវរកញ្ញា Engfa តុបតែងខ្លួនជាតួអង្គ Avatar ទស្សនិកជនមើលលែងស្គាល់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ