Connect with us

ជីវិតកម្សាន្ដ

រៀបការយូរឆ្នាំមិនមានកូន Pancake សំណូមពរទស្សនិកជនឲ្យឈប់សួរសំណួរនេះទៀត

បានផុស

នៅ

តារាសម្ដែង និងជាតារាបង្ហាញម៉ូដដ៏ល្បីប្រចាំប្រទេសថៃ Pancake Khemanit ថ្ងៃនេះបានផ្ដល់​បទសម្ភាសន៍​ដោយ​បើកចំហរពីជីវិតរបស់នាង បន្ទាប់ពីរៀបការជាមួយស្វាមីឧត្តមសេនីយ៍អស់រយៈពេលជិត១ឆ្នាំ។

តាមរយៈកម្មវិធី Kui Zap Show នៅលើ Channel One31 តារាស្រីរូបនេះបាន​ទម្លាយ​អារម្មណ៍​ពិត​​ ក្រោយ​មាន​មនុស្ស​ចូលចិត្ត​សួរនូវ​សំណួរ​ដដែលៗ​ថា ​តើពេលណានឹងមានអ្នកស្នងមរតក?

ក្នុងនោះដែរ ​នាងបាននិយាយយ៉ាងដូច្នោះថា “មាន​រឿង​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ខ្លាំង​ណាស់។ តាម​ពិត​វាមិនធ្ងន់​ទេ ប៉ុន្តែសំណួរនោះបានធ្វើឲ្យអារម្មណ៍ខ្ញុំមិនល្អសោះ! ព្រោះ​ពេល​ខ្លះ​ មានគេ​​សួរ​ពី​ការ​មាន​កូន។ តើអ្នកនឹងមានកូនប្រុសឬស្រី​ទេ? ពេលនេះពួក​យើង​កំពុង​តែ​រង់​ចាំដូចគ្នា! ​ ពួកយើង​មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត​ក្នុង​ផ្នែក​អាពាហ៍ពិពាហ៍ ចង់ ថែរក្សាគ្នាទៅវិញទៅមក​ឲ្យបានយូរអង្វែងសិនដែរ”។

ចំពោះគម្រោង​ការយកកូន តាមពិតទៅ នាងមិនមានគម្រោងលើការមានកូននោះទេ ស្រេចលើពេលវេលាពេលណាពេលហ្នឹងចុះ! ជាពិសេសសំណួរនេះ​ បានធ្វើឲ្យនាងមាន​សម្ពាធនៅពេល​មាន​មនុស្ស​មក​សួរ​ច្រើនលើកច្រើនសារ។ ហើយសូមឲ្យទស្សនិកជនឈប់សួរសំណួរនេះផងដែរ។

ទោះយ៉ាងណាក៏ដោយ ក្នុងកម្មវិធីនោះដែរពិធីករបានសួរថា តើគ្រួសារដាក់សម្ពាធលើនាងដែរទេ នៅពេលមិនទាន់យកកូនស្នងត្រកូលបែបនេះ។​ Pancake បានឆ្លើយថា អត់​ទេ ព្រោះ​មាន​ចៅ​២​នាក់​នៅ​ផ្ទះ​ក៏​ដូច​ជា​នាងជួយ​ចិញ្ចឹម​ផងដែរ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖អ្នកថា Aum Patcharapa សម្ដែងរឿងលែងមានអ្នកមើល ពេលនេះស្ងាត់មាត់ឈឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម