Connect with us

ជីវិតកម្សាន្ដ

រឿន ណាត ថា រឿងធំកើតឡើងដោយសារខ្វះការយកចិត្តទុកដាក់ មើលរំលងរឿងតូច

បានផុស

នៅ

ក្រោយ​បាន​តំណែង​ក្លាយ​ជា​បវរកញ្ញា​ចក្រវាល​កម្ពុជា​ឆ្នាំ ២០១៨ មក ឃើញ​ថា ទីផ្សារ​សិល្បៈ​របស់​ស្រី​ស្អាត រឿន ណាត កាន់តែ​មាន​ភាព​លេចធ្លោ រហូត​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន និង​ផលិតករ​ជាច្រើន សម្លឹង​ឃើញ ហើយ​អញ្ជើញ​ទៅ​ថត​សម្ដែង ឬ ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជា​បន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​ទោះបី​យ៉ាងណា ស្រី​ស្អាត រឿន ណាត គ្រប់​សកម្មភាព​នាង​តែងតែ​បង្ហាញ​នូវ​ស្នាមញញឹម​ប្រកប​ដោយ​ភាព​ជឿជាក់​ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួន។ ម្យ៉ាងទៀត​កញ្ញា រឿន ណាត ថ្វីត្បិត​ពេលខ្លះ​នាង​ហាក់​មាន​ការ​ហត់នឿយ​ពី​ការងារ​សិល្បៈ ឬ ក្នុង​អាជីព​ផ្ទាល់ខ្លួន​ខាងក្រៅ​ក្ដី តែ​តារា​ស្រី​រូប​នេះ តែង​ឆ្លៀត​ទម្លាយ​សារ​មាន​ប្រយោជន៍​ទៅកាន់​មហាជន​ជានិច្ច។

អ្វី​ដែល​កត់សម្គាល់​បវរកញ្ញា​ចក្រវាល​កម្ពុជា​កញ្ញា រឿន ណាត បាន​លើក​ឡើង​ពី​ខ្លឹមសារ​ដោយ​អត្ថន័យ​មួយ​ដូច្នេះ​ថា «បញ្ហា​ធំ​មួយ​ចំនួន​កើតឡើង​ដោយសារតែ​ការ​មើលរំលង​នូវ​បញ្ហា​តូចៗ​កើត​ឡើង​នៅ​ចំពោះ​មុខ»។ តារា​ស្រី រឿន ណាត បាន​បញ្ជាក់​ថា «រឿង​ធំ​កើត​ឡើង​ដោយសារតែ​យើង​ខ្វះ​ការ​យកចិត្តទុកដាក់ និង​មើល​រំលង​លើ​រឿង​តូចតាច​ជាច្រើន»។

ប្រាកដ​ណាស់​បវរកញ្ញា​ឯក​ចក្រវាល​កម្ពុជា ឆ្នាំ ២០១៨ កញ្ញា រឿន ណាត បច្ចុប្បន្ន​ត្រូវ​បាន​អ្នកគាំទ្រ​សង្កេត​ឃើញ​ទាំង​ជីវិត​រស់នៅ​បែប​ឯកជន​ខាងក្រៅ និង​ក្នុង​វិថី​សិល្បៈ នាង​ហាក់​មាន​ភាព​លេចធ្លោ ហើយ​ជោគជ័យ​ព្រមគ្នា​តែម្ដង​។ កត្តា​នេះ​ហើយ ទើប​ជំរុញ​ឲ្យ​អ្នកគាំទ្រ តែង​លួច​សរសើរ​បវរកញ្ញា​រូប​នេះ។

សូម​ជម្រាប​ដែរ​ថា កញ្ញា រឿន ណាត មួយ​រយៈ​នេះ នាង​ហាក់​លេចធ្លោ​ខ្លាំង​លើ​រូប​សម្ផស្ស​ដ៏​ស្រស់​សោភា។ មិនតែប៉ុណ្ណោះ​ជារឿយៗ បវរកញ្ញា​រូប​នេះ ក៏​ផ្ដើម​ក្លាហាន​ហ៊ាន​ទម្លាយ​នូវ​រូបភាព​សិច​ស៊ី​រាង​ស្រឡូន​សម្ញែង​ភ្នែក​មហាជន​ឲ្យ​ចាប់អារម្មណ៍​លើ​នាង​គ្រប់គ្នា​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម