Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រសរសើរ រចនា រ៉ាវ៉ាឌី ថា ស្រស់ស្អាតប្រកបដោយទំនុកចិត្ត

បានផុស

នៅ

មហាជន​អ្នកគាំទ្រ​ដឹង​ហើយ​ថា កញ្ញា រចនា រ៉ា​វ៉ា​ឌី ជា​តារា​ស្រី​វ័យក្មេង​មួយ​រូប​ដែល​ទទួល​បាន​ការ​គាំទ្រ និង​កំពុង​ក្រសោប​បាន​ទីផ្សារ​សម្តែង​ច្រើន​នា​អំឡុង​មួយ​រយៈ​ពេល​ចុង​ក្រោយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណា​ថ្មីៗ​នេះ កញ្ញា រចនា រ៉ា​វ៉ា​ឌី ក៏បាន​សម្ញែង​រូបភាព​តុបតែង​ខ្លួន​ដ៏​ស្រស់​ស្អាត ទាក់​ភ្នែក​អ្នក​គាំទ្រ​ផង​ដែរ។ ទន្ទឹមគ្នា នៃ​ការ​បង្ហាញ​ខ្លួន​ជាមួយ​ភាព​ស្រស់ស្អាត តារា​សម្តែង រចនា រ៉ាវ៉ាឌី បាន​ទទួល​ការ​គាំទ្រ និង​សរសើរ​ពី​សំណាក់​មហាជន ពិសេស​មិត្តៗ យុវវ័យ ដែល​និយម​ស្នេហា​វិស័យ​សិល្បៈ​របស់​ខ្មែរ​ផង​ដែរ។ សម្រាប់​សាមី​ខ្លួន​កញ្ញា រចនា រ៉ា​វ៉ា​ឌី ក៏បាន​បង្ហើប​អារម្មណ៍​របស់​ខ្លួន​ថា «មនុស្ស​ស្រី​គ្រប់​រូប​គេ​មាន​ចំណុច​ស្អាត​រៀងៗ ខ្លួន សំខាន់​លើ​ខ្លួន​យើង​ចេះ​តុបតែង​ខ្លួន ឬក៏​ចេះ​ធ្វើ​ឲ្យ​ខ្លួនឯង​មាន​ទំនុក​ចិត្ត និង​លេចធ្លោ​ដែរ​អត់»។ ជា​ការ​ពិត​ភាព​រឹងមាំ​របស់​តារា​វ័យក្មេង​រូប​នេះ​បាន​ធ្វើឲ្យ​អ្នកគាំទ្រ​កាន់តែ​លើក​សរសើរ និង​ផ្តល់​កម្លាំង​ចិត្ត​ថែមទៀត​ដល់​នាង​គ្រប់​ពេល។

តាម​ការ​កត់សម្គាល់​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ស្នេហា និង​គាំទ្រ​វិស័យ​សិល្បៈ​របស់​ខ្មែរ បាន​មើល​ឃើញ​ថា តារា​សម្ដែង រចនា រ៉ា​វ៉ា​ឌី ថ្វីត្បិត​នាង​មាន​វ័យក្មេង​ក៏​ពិតមែន តែ​សម្រាប់​ប្រជា​ប្រិយភាព និង​ការ​គាំទ្រ នៅតែ​រក្សា​បាន​ដូចដើម។

ចំពោះ​ការ​រក្សា​បាន​នូវ​ប្រជាប្រិយភាព និង​ការ​គាំទ្រ​នេះ ក៏​ព្រោះតែ រចនា រ៉ា​វ៉ា​ឌី គឺជា​តារា​សម្តែង​ខ្មែរ​មួយ​រូប​​មាន​សមត្ថភាព​សម្តែង​បាន​យ៉ាង​ល្អ បូករួម​នឹង​ទេពកោសល្យ​សិល្បៈ​ខ្ពស់ ព្រមទាំង​មាន​អត្តចរិត​ស្លូតបូត និង​សុភាពរាបសារ​ទៀត​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

នយោបាយ២១ នាទីutes មុន

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម