ជីវិតកម្សាន្ដ
យក់ ឋិតរដ្ឋា សុខៗ ស្រាប់តែពោលពាក្យស្រលាញ់ស្អប់ ធ្វើឲ្យអ្នកគាំទ្រឆ្ងល់គ្រប់គ្នា
តារាស្រីអ្នកនាង យក់ ឋិតរដ្ឋា ថ្មីៗនេះស្រាប់តែបង្ហោះសារប្លែកធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងមានចម្ងល់គ្រប់គ្នា ខណៈនាងបានពោលនូវពាក្យស្រលាញ់ និងស្អប់ ប៉ុន្តែគេមិនដឹងទេថា ន័យនេះ ចង់សំដៅលើរឿងអ្វីឡើយ។

យ៉ាងណាអ្នកចម្រៀងចាស់វស្សាមានឈ្មោះល្បីយូរឆ្នាំ អ្នកនាង យក់ ឋិតរដ្ឋា គេសង្កេតឃើញថា មួយរយៈចុងក្រោយនេះហាក់ជួបនូវរឿងរ៉ាវព្យុះភ្លៀងបោកបក់មកលើជីវិត និងគ្រួសារជាបន្តបន្ទាប់ ហើយបញ្ហានោះ ធ្វើឲ្យនាង និងស្វាមី កាន់តែមានភាពរឹងមាំថែមទៀត។

អ្នកនាង យក់ ឋិតរដ្ឋា បានលើកឡើងថា «ស្រឡាញ់ប៉ុណ្ណា ក៏ស្អប់ប៉ុណ្ណឹង តែបើបានស្អប់ហើយ គឺស្អប់មួយជីវិត ខុសមួយដងពីរដងមិនអីទេ មនុស្សយើងអ្នកណាក៏មានកំហុសដែរ តែបើខុសចាប់ពីច្រើនដងឡើងទៅ គេហៅថាគ្មាននិស្ស័យនឹងគ្នាហើយ ស្មើនឹងពាក្យគេថា មានវាសនាជួបគ្នាតែគ្មាននិស្ស័យនឹងនៅជាមួយគ្នា»។

តារាចម្រៀងជើងចាស់អ្នកនាង យក់ ឋិតរដ្ឋា កន្លងមកត្រូវបានគេចាំថា បន្ទាប់ពីនាងសាងឈ្មោះល្បីលើវិថីសិល្បៈមួយរយៈមកនោះ តារាស្រីរូបនេះ ក៏បានដកខ្លួនចេញពីអាជីពចម្រៀងជាច្រើនឆ្នាំ ដោយទៅសម្ងំបើកអាជីពរកស៊ីផ្ទាល់ខ្លួនស្ទើរភ្លេចសិល្បៈទៅហើយ។ ប៉ុន្តែយ៉ាងណាមិញ ក្រោយរសាត់ឆ្ងាយពីសិល្បៈអស់មួយសន្ទុះធំ អ្នកនាង យក់ ឋិតរដ្ឋា ក៏លេចវត្តមានឡើងវិញជាមួយការប្រកាសវិលចូលវិស័យចម្រៀងដែលខ្លួនធ្លាប់បោះបង់យូរឆ្នាំកន្លងទៅហើយ។ ទន្ទឹមគ្នានោះដែរ យក់ ឋិតរដ្ឋា ក៏បានស្នើដល់មហាជន បន្តជួយផ្ដល់ជាកម្លាំងចិត្ត និងគាំទ្រវត្តមានរបស់នាងតាមរយៈឆាកតន្ត្រី ឬ បទចម្រៀងថ្មីៗ ខ្លួនផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា


-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច