Connect with us

ជីវិតកម្សាន្ដ

ទង្វើបវរកញ្ញា ២ រូប ធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា

បានផុស

នៅ

អ្នកគាំទ្រ និង​អ្នក​និយម​តាមដាន​ស្នេហា​វិស័យ​ដើរ​ម៉ូដ​នៅ​កម្ពុជា បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍ សរសើរ​ចំពោះ​សកម្មភាព និង​ទង្វើ របស់​បវរកញ្ញា​ខ្មែរ​ពីរ​រូប ដែល​ជា​គំរូ​ល្អ​សម្រាប់​សិល្បៈ​ផ្សេងៗ ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រី​ស្អាត​ទាំង ២ រូប​នេះ គឺ កញ្ញាឯក ភឹម ស្រីនោ ម្ចាស់​មកុដ Miss Grand Cambodia 2023 និង កញ្ញា កុយ អេណា បវរកញ្ញា​លំដាប់​រង​ទី ១ ក្នុង​កម្មវិធី Miss Grand Cambodia 2023។ អ្នក​ទាំង ២ រូប​នេះ សុទ្ធតែ​មាន​រូប​សម្រស់​ស្រស់​ស្អាត និង​សមត្ថភាព​ខ្លាំង​ដូចៗ គ្នា។

បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​មួយ​នា​ទឹកដី​ប្រទេស​ថៃ ដែល​ត្រូវ​បាន​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​ពិសេស គេ​ឃើញ​កញ្ញា ភឹម ស្រីនោ និង កុយ អេណា បញ្ចេញ​សមត្ថភាព​យ៉ាង​ល្អ ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​មហាជន ព្រមទាំង​អ្នក​ចូលរួម​ទស្សនា​ផ្ទាល់។

ជាមួយ​គ្នា​នេះ​ក៏​មាន​ការ​លើក​ឡើង​ថា «ម្ចាស់​បេះដូង​ទាំង ២ ស្រលាញ់​ណាស់ ចរិត​ល្អ ចេះ​ថែរក្សា​គ្នា​ទៅវិញទៅមក បើ អេ​ណា មកវិញ​ដឹង​តែ​គាំទ្រ ១ លាន​ភាគរយ»។ អ្នកគាំទ្រ​បាន​សរសើរ​ដែរ​ថា ទង្វើ​នេះ​ពិត​សក្ដិសម​សម្រាប់​ការ​គាំទ្រ​នៅ​ក្នុង​វិស័យ​បវរកញ្ញា។

ចំណែក​កញ្ញា កុយ អេណា បាន​និយាយ​ដែរ​ថា «នាង​ខ្ញុំ ពិត​ជា​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង និង​អរគុណ​ទៅ​ដល់ PD ដែល​បាន​អញ្ជើញ​ជា​ភ្ញៀវកិត្តិយស ពិសេស​ចូលរួម​ក្នុង​កម្មវិធី Miss grand ????????? ?????????? 2024 ជាមួយ CEO Miss Grand Cambodia និង queen Nano នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម