Connect with us

ជីវិតកម្សាន្ដ

រតនៈ ពិសី ប្រកាសជូន ១ ពាន់ដុល្លារ ចំពោះអ្នកផ្ដល់ទីកន្លែងលាក់ខ្លួនបុគ្គលម្នាក់

បានផុស

នៅ

តារា​ចម្រៀង​វ័យក្មេង​សម្បូរ​សាច់​ដើមទ្រូង កញ្ញា រតនៈ ពិសី ដោយ​អស់​ភាព​អត់ធ្មត់ បាន​ប្រកាស​តាម​រក​ទីកន្លែង​រស់នៅ​របស់​បុគ្គល​ម្នាក់ ដែល​ជំពាក់​លុយ​ជាង ៥ ម៉ឺន​ដុល្លារ ខណៈ​នាង​បញ្ជាក់​ថា នឹង​ជូន ១ ពាន់​ដុល្លារ ដល់​អ្នក​ផ្ដល់​ទីកន្លែង​លាក់ខ្លួន​បុគ្គល​រូប​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាកដ​ណាស់​ដូចដែល​មហាជន និង​អ្នកគាំទ្រ បាន​ដឹង​ហើយ​ថា ដោយសារ​តែ​អស់​ភាព​អត់ធ្មត់ តារា​ចម្រៀង​ស្រី​ស្អាត រតនៈ ពិសី កាលពី​ថ្មីៗ កន្លង​មក​នេះ បាន​ចាប់ផ្ដើម​ទម្លាយ​មុខ​កូនបំណុល​របស់​ខ្លួន​ជា​បន្តបន្ទាប់ ក្នុង​នោះ​មាន​ទាំង​អ្នក​សិល្បៈ​ទៀត​ផង។

តួយ៉ាង កញ្ញា រតនៈ ពិសី បាន​ប្រកាស​មុន​នេះ​ថា «ដីកា​ចេញ​ចាប់ខ្លួន​ហើយ ចង់​រត់​ពួន​ដល់​ណា​ក៏​មិន​រួចខ្លួន​ដែរ ចង់​គេច​មួយ​ជីវិត​មែន​? ចូល​មក​សង​លុយ​ខ្ញុំ ខ្ញុំ​ត្រូវ​សង​គេ​ដែរ បើ​អ្នកណា​រក​ឃើញ​ជន​នេះ ខ្ញុំ​ជូន​សគុណ ១០០០ ដុល្លារ (លុយ ៥៣០០០) នៅ​ច្រើន​នាក់​ទៀត ចាំ​ដីកា​តុលាការ​ខ្ញុំ​ត្រូវការ​យុត្តិធម៌​តាម​ផ្លូវ​ច្បាប់»។

ពាក់ព័ន្ធ​នឹង​រឿង​បំណុល​រាប់​សិប​ម៉ឺន​ដុល្លារ​ដែល​ត្រូវ​គេ​ជំពាក់​នេះ​ដែរ តារា​ស្រី រតនៈ ពិសី បាន​ចាត់​ទុក​ថា ខ្លួន​ជា​ជនរងគ្រោះ ព្រោះ​ត្រូវ​ប្រឈមមុខ​ចេញ​សង​ជំនួស​គេ​(​សង​ជំនួស​កូនបំណុល​)។ រតនៈ ពិសី កន្លងមក នាង​តែង​បង្ហើប​ពី​បញ្ហា​ជួប​រឿង​ពិបាកចិត្ត​ព្រោះ​កូន​តុងទីន​បោក​លើ​សេចក្ដី​ទុកចិត្ត ដោយ​គេ​ជំពាក់​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ​មិន​ព្រម​សង។ ម្យ៉ាងទៀត​ជារឿយៗ នាង​បាន​ព្រមាន​ប្រើ​វិធានការ​ផ្លូវច្បាប់ ដើម្បី​ដោះស្រាយ​ចំពោះ​បុគ្គល​ទាំងនោះ។

ថ្វីត្បិត​បញ្ហា​បំណុល​ទាំងនេះ​កំពុង​ប្រឈម និង​ក្លាយ​ជា​បន្ទុក​សម្រាប់​នាង​ក្នុង​ការ​ចេញ​សង​ជំនួស​កូន​បំណុល​មួយ​ចំនួន​យ៉ាង​នេះ​ក្ដី ប៉ុន្តែ រតនៈ ពិសី កាល​ថ្មីៗ​មុន​នេះ ក៏បាន​ប្រកាស​ពី​ការ​ពង្រឹង​ស្មារតី​រឹងមាំ​ដោះស្រាយ​រាល់​គ្រប់​បញ្ហា​ដែល​បាន​និង​កំពុង​ប្រឈម​កើតឡើង​ចំពោះ​មុខ​ដោយ​ភាព​ក្លាហាន និង​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​បំផុត៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣១ នាទីutes មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

នយោបាយ៤៦ នាទីutes មុន

ប្រធានរដ្ឋសភារម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីពេលប្រទេសបាត់បង់សន្ដិភាព

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

អាមេរិក ចង់ឲ្យ Zelensky ចេញវីដេអូសុំទោស Trump ជាសាធារណៈ ទើបសុខចិត្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម