Connect with us

ជីវិតកម្សាន្ដ

BORN PINK បិទបញ្ចប់នៅកូរ៉េខាងត្បូង ខណៈសមាជិក BLACKPINK ថា នេះជាការសម្ដែងចុងក្រោយ

បានផុស

នៅ

ការប្រគំតន្ត្រីទេសចរណ៍ពិភពលោករបស់ BLACKPINK BORN PINK បានបញ្ចប់យ៉ាងស្រស់ស្អាតនៅទីក្រុងសេអ៊ូល ខណៈការ​បញ្ចប់​របស់ក្រុមនេះ បាន​ធ្វើឲ្យ​អ្នក​គាំទ្រ​លែង​សប្បាយ​ចិត្ត នឹងគិតថាតើ​អនាគតនឹងទៅជាយ៉ាងណា?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

BLACKPINK បានរៀបចំការ​ប្រគំតន្ត្រី​ចុងក្រោយ​សម្រាប់ដំណើរ​ទេសចរណ៍​ពិភពលោករបស់ BORN PINK ដែលមានរយៈពេលយូរ ចាប់តាំងពីឆ្នាំ ២០២២ ក្នុងរយៈពេល ១១មក។ ស្របពេលដែល​កម្មវិធីនៅ Gocheok Sky Dome ក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃទី ១៦-១៧ខែកញ្ញា វាដូចជា​ការ​ប្រគំ​តន្ត្រី​ចុងក្រោយ ​ដែល​បាន​ទាក់ទាញ​ភ្នែក​មនុស្ស​ទាំង​ក្នុង និង​ក្រៅ​រង្វង់​។

អ្វី​ដែល​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​ជា​ពិសេស​គឺ​ការ​បញ្ចប់ ឬ​សុន្ទរកថា​នៅ​ពេល​បញ្ចប់​ការ​ប្រគំតន្ត្រី​របស់​សមាជិក​នីមួយៗ។ ដែលជារឿយៗនិយាយអរគុណដល់អ្នកគាំទ្រ មុនពេលការ​ប្រគំតន្ត្រី​បញ្ចប់​ជា​ផ្លូវការលើកនេះហាក់ស្រងេះស្រងោចខ្លាំង។

Jennie បាននិយាយថា “ពួកយើងកំពុងឈានចូលដល់ដំណាក់កាលចុងក្រោយនៃការប្រគំតន្ត្រី។ លើក​នេះ​ខុស​ពី​លើក​មុន​។ ខ្ញុំមាន​អារម្មណ៍​លើសលប់​ណាស់ នៅចុងបញ្ចប់នៃការសម្តែងបទចម្រៀងនីមួយៗ។ នេះ​ជា​អ្វី​ដែល​យើង​បាន​ធ្វើ​ពេញ​មួយ​ឆ្នាំ”។

ចំណែកឯ​ Lisa បានអានកំណត់ត្រាដែលនាងបានរៀបចំនៅលើទូរសព្ទរបស់នាង។ ដើម្បីបញ្ចប់ការ​ប្រគំតន្ត្រី​ទៅកាន់​អ្នកគាំទ្រថា “ចំពោះ Blinks ទាំងអស់ វាមានរយៈពេលជាង ២៥៩៦ ថ្ងៃហើយ ចាប់តាំងពី​យើងបានជួបគ្នា។ នៅទូទាំងដំណើរ​ប្រគំតន្ត្រី​នេះ យើងបាននៅជាមួយ Blinks សម្តែងនៅលើឆាក​ដ៏អស្ចារ្យមួយចំនួន ហើយវាមិនអាចទៅរួចទេបើគ្មានអ្នកទាំងអស់គ្នា។ អរគុណដែលតែងតែនៅជាមួយយើង ឆ្លងកាត់ល្អ និងអាក្រក់។ សូមអរគុណសម្រាប់ការ​ផ្ដល់ឲ្យខ្ញុំនូវបទពិសោធន៍ដ៏អស្ចារ្យបែបនេះ។ សូម​អរគុណ​ចំពោះ​ការ​ធ្វើ​ឲ្យយុវវ័យ​២០​ឆ្នាំ​របស់​យើង​ភ្លឺ​ថ្លា​បែប​នេះ”។

លើសពីនេះទៀត នៅចុងបញ្ចប់នៃការ​ប្រគំតន្ត្រី​ រូបភាពរបស់ BLACKPINK ត្រូវបានបង្ហាញនៅលើអេក្រង់​ជាមួយនឹងសារថា “BLACKPINK នឹងនៅជាមួយអ្នកជានិច្ច!”

យ៉ាងណាមិញ ក្រោយសមាជិក២រូបនេះនិយាយរួច វាប្រែជាធ្វើឲ្យអ្នក​គាំទ្រលែងសប្បាយចិត្តដូចមុន។ ក្នុងនោះម្នាក់ៗបានបញ្ចេញ​មតិ​២ផ្សេងគ្នាថា ផ្នែកទីមួយគិតថា ដំណើរ​ប្រគំតន្ត្រី​នេះពិតជាដំណើរប្រគំតន្ត្រីចុងក្រោយសម្រាប់ពួកគេ ដូច្នេះហើយ ម្នាក់ៗបានសម្តែងការប្រគំតន្ត្រីរបស់ពួកគេ​ឲ្យ​អស់ពីសមត្ថភាព ហាក់ដូចជាពួកគេមិនបានសម្តែងជាមួយគ្នាយូរមកហើយ។ ប៉ុន្តែ​ភាគី​ម្ខាង​ទៀត​បាន​បញ្ចេញ​យោបល់​យ៉ាង​ដូច្នេះ នៅតែមានសង្ឃឹមនឹងឃើញ BLACKPINK បន្តកុងត្រាថ្មី ហើយនៅជាមួយគ្នាដូចពីមុន។ ព្រោះ​យើង​នៅ​មិន​ទាន់​ឃើញ​សញ្ញា​ច្បាស់​លាស់​ណា​មួយ​ដែល​ថាពួកគេ នឹងមិននៅជាមួយគ្នាទៀតនោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ដំណើរគ្រោងសម្ដែងក្នុង​ក្លឹប​កម្សាន្ត​ នៅ​ទីក្រុង​ប៉ារីសរបស់ Lisa ​ត្រូវគេរិះគន់ចាស់ដៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម