Connect with us

ជីវិតកម្សាន្ដ

ដាំ សុភក្រ័ស៊ីនឌី ខាំធ្មេញ សង្កត់ផ្លូវអារម្មណ៍ ត្រៀមតំណាងកម្ពុជាប្រកួតជាអន្តរជាតិ ក្រោយជួបទុក្ខធ្ងន់

បានផុស

នៅ

តារា​សម្ដែង និង​ម៉ូដែល កញ្ញា ដាំ សុភក្រ័ស៊ីនឌី កាលពី​ថ្មីៗ​នេះ ជួប​ទុក្ខ​ដ៏​ក្រៀមក្រំ សោកសៅ ខណៈ​អ្នក​ម្ដាយ​ជាទី​ស្រលាញ់​បាន​ទទួល​មរណភាព​ទាំង​អាល័យ។ ប៉ុន្តែ​តារា​ស្រី​រូប​នេះ ទោះបី​នាង​កំពុង​មាន​ទុក្ខ​ធំ ក៏​ខាំធ្មេញ​សង្កត់​ផ្លូវ​អារម្មណ៍ ដើម្បី​ត្រៀម​តំណាង​កម្ពុជា​ប្រកួត​ជា​អន្តរជាតិ​នា​ពេល​ឆាប់ៗ ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​កញ្ញា ដាំ សុភក្រ័ស៊ីនឌី បាន​ទទួល​តំណែង​ជា​កញ្ញាឯក​នៅ​ក្នុង​កម្មវិធី «Miss plenet Cambodia 2023» ដែល​នឹង​តំណាង​កម្ពុជា​សម្រាប់​ចូលរួម​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ។ ជាមួយ​គ្នា​នេះ បន្ទាប់ពី​រៀបចំ​ចាត់ចែង​ពិធីបុណ្យ​ម្ដាយ​រួចរាល់ សុភ​ក្រ័​ស៊ីន​ឌី ក៏បាន​បង្ហាញ​ការ​តាំងចិត្ត​យ៉ាង​មុតមាំ ដើម្បី​ឈោង​យក​ឱកាស និង​ភាព​ជោគជ័យ​នៅ​លើ​វិថី​សិល្បៈ។

កញ្ញា ដាំ សុភក្រ័ស៊ីនឌី ថ្លែង​បញ្ជាក់​ថា «នាង​មាន​កាតព្វកិច្ច​ធំ​ណាស់ ព្រោះ​អ្វី​ដែល​នាង​កំពុងតែ​បំពេញ​គឺ​មិនមែន​សម្រាប់​ខ្លួនឯង​… ទោះបីជា​កំពុងតែ​មានធុរៈ​ទូល​ទុក្ខ​ធ្ងន់​លើស​ព្រះធរណី តែ​ក៏​មិន​ទោរទន់​ទៅ​ទណ្ឌកម្ម​ជីវិត ឬ​បង្អែបង្អង់​យូរ​ដែរ ត្រូវតែ​ជម្នះ ខាំធ្មេញ សង្កត់​ផ្លូវ​អារម្មណ៍​ខ្លាំង​បំផុត ព្រោះ​ដំណើរ​ជីវិត​នៅ​វែងឆ្ងាយ​ណាស់ ដើម្បី​បន្ត​ឆ្ពោះ​ទៅ​មុខ​ទៀត​ត្រូវតែ​តស៊ូ​!»។

កញ្ញា ដាំ សុភក្រ័ស៊ីនឌី រៀបរាប់​ទៀត​ថា «អរគុណ​សម្រាប់​កម្លាំងចិត្ត​ទាំងឡាយ​ដែល​បាន​មកពី​អ្នក​ទាំងអស់​គ្នា សង្ឃឹម​ថា​ពេលវេលា​នឹង​ព្យាបាល​ដំបៅ​ដែល​ឈឺ​គ្មាន​ថ្ងៃជា​នេះ​បន្តិច​ម្តងៗ ជា​ចុង​ក្រោយ សូម​អរគុណ​ដល់​គ្រប់​ស្ថាប័ន​ទាំងអស់​ដែល​តែងតែ​យោគយល់ អធ្យាស្រ័យ អនុគ្រោះ​ដល់​នាង​ខ្ញុំ ដោយ​ក្តី​មេត្តា»។

កញ្ញា ដាំ សុភក្រ័ស៊ីនឌី បាន​និយាយ​បន្ថែម​ថា «នាង​ខ្ញុំ​សុំ​ផ្ញើ​ក្តី​ស្រលាញ់​ក្តី​អាណិត ក្តី​យល់ចិត្ត ទៅ​អ្នក​ទាំងអស់​គ្នា ហើយ​សូម​ទទួលយក​នាង​ខ្ញុំ​ទុក​នៅ​ក្នុង​បេះដូងផង»។

គេ​កត់​សម្គាល់​ឃើញ​ដែរ​ថា បន្ទាប់ពី​ពិធីបុណ្យ​អ្នក​ម្តាយ​បាន​បញ្ចប់​ហើយ ដាំ សុភក្រ័ស៊ីនឌី និង​ប្អូន​ប្រុស ក៏បាន​ចូលរួម​កម្មវិធី​សប្បុរសធម៌​ចែក​សម្ភារៈ​សិក្សា សម្លៀកបំពាក់ នំចំណី និង​របស់របរ​លេង​ផ្សេងៗ ដល់​ប្អូនៗ ស្ថិត​នៅ​ភូមិ​រាំង​ទិល ខេត្ត​ពោធិ៍សាត់ ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣០ នាទីutes មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

នយោបាយ៤៥ នាទីutes មុន

ប្រធានរដ្ឋសភារម្លឹកពីភាពងាយរងគ្រោះរបស់ស្ដ្រីពេលប្រទេសបាត់បង់សន្ដិភាព

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

អាមេរិក ចង់ឲ្យ Zelensky ចេញវីដេអូសុំទោស Trump ជាសាធារណៈ ទើបសុខចិត្ត

ព័ត៌មានជាតិ៩ ម៉ោង មុន

ខេត្តបន្ទាយមានជ័យ​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន សន្យា​សហការ​គ្នា​បំបែក​ទី​តាំង​ឧក្រិដ្ឋកម្ម និង​អំពើ​ឆបោក​ឱ្យ​អស់

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

សន្តិសុខសង្គម១១ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

ចរាចរណ៍១៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម២២ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម