Connect with us

ជីវិតកម្សាន្ដ

ក្រុមហ៊ុន Meta សម្រេចបិទ បទ”អនុស្សាវរីយ៍វត្តជោតញ្ញាណ” របស់ លោក សុះ ម៉ាច

បានផុស

នៅ

អ្នកគាំទ្រ​បាន​សម្ដែង​ការ​សោកស្ដាយ​គ្រប់គ្នា បន្ទាប់ពី​បទចម្រៀង ១ បទ ច្រៀង​ដោយ​លោក សុះ ម៉ាច ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេស​ប៊ុក (Meta) សម្រេច​បិទ​ដោយសារ​ភ្លេង​ជាប់​កម្មសិទ្ធិបញ្ញា ក្រោយ​ផុស​បាន​ត្រឹមតែ​ពេល ២ ថ្ងៃ ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារា​ចម្រៀង​លោក សុះ ម៉ាច បាន​បញ្ជាក់​ប្រាប់​កម្ពុជា​ថ្មី​ថា លោក​ពិតជា​សោកស្ដាយ​ណាស់ ខណៈ​បទចម្រៀង​មួយ​បទ​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ហ្វេស​ប៊ុក​បិទ។ លោក​ថា តាមពិត​លោក​គ្មាន​បំណង​យក​បទ​នេះ​ធ្វើ​អាជីវកម្ម​នោះ​ទេ ទោះបីជា​ពេល​ច្រៀង​ថត​ក៏​មិន​គិត​ថា​ច្រៀង​ដើម្បី​យក​ជា​មុខរបរ​ដែរ គឺ​គ្រាន់​តែ​កម្សាន្ត​ប៉ុណ្ណោះ។

លោក សុះ ម៉ាច បន្ត​ថា «គួរ​ឲ្យ​សោកស្ដាយ​ណាស់ បទចម្រៀង​”​អនុស្សាវរីយ៍​វត្ត​ជោ​ត​ញ្ញាណ​” ដោយ​មាន​ការ​គាំទ្រ​ច្រើន​ពេល​ខ្ញុំ​ផុស​ផ្ញើ​ជូន​មិត្តសម្លាញ់ ញឹម វណ្ណា​រ័ត្ន ដែល​ជា​អ្នកនិពន្ធ និង​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​កោះកុង​ស្តាប់​កម្សាន្ត​បាន ២ ថ្ងៃ ត្រូវ​បាន​ក្រុមហ៊ុន Meta សម្រេច​បិទ​ដោយសារ​ភ្លេង​ជាប់​កម្មសិទ្ធិបញ្ញា»។

តារា​ជើងចាស់​លោក សុះ ម៉ាច បញ្ជាក់​ទៀត​ថា បំណាច់​មហាជន​លោក​គាំទ្រ​ច្រើន លោក​ក៏​សម្រេច ចិត្ត​ធ្វើ​ភ្លេង​ថ្មី​ទៅជា​លក្ខណៈ​ជា​ខ្មែរ និង​ច្រៀង​ឡើង​វិញ ព្រមទាំង​ថត MV តាម​សំណូមពរ ដើម្បី​បម្រើ​អារម្មណ៍​អ្នក​ស្តាប់ និង​អបអរ​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ​ខ្មែរ នឹង​មក​ដល់​ពេល​ខាងមុខ​ផង​ដែរ​។ ដូច្នេះ​សូម​រង់ចាំ​ស្តាប់ ទស្សនា និង​គាំទ្រ​លោក​ផង៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥៣ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម