Connect with us

ជីវិតកម្សាន្ដ

អ្នកកំដររបស់ Kimberly សុទ្ធតែជាក្រុមមិត្តជិតដិតបំផុត

បានផុស

នៅ

ត្បិតថា​ទុក​មង្គល​ការ​របស់គូស្នេហ៍តារាសម្ដែង Mark Prin និង Kimberly បានបញ្ចប់ទៅប៉ុន្មានថ្ងៃនេះក្ដី។ ប៉ុន្តែភាពទាក់ទាញដែល​ពោរពេញ​ទៅ​ដោយ​អត្ថន័យផ្អែមល្ហែម និង​ក្ដី​ស្រលាញ់​ នៅតែ​សាយភាយ​ពាសពេញ​បណ្ដាញ​សង្គម​ដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីកម្មវិធីបានបញ្ចប់ គ្រប់គ្នាបានបង្ហោះរូបភាពបណ្តើរៗនៅលើបណ្តាញសង្គម មានទាំង Yaya Urassaya, Margie Rasri និង Bow Benjawan ដែលជាស្រីស្អាតនិងជាមិត្តជិតដិតបំផុតក្នុងវិស័យសិល្បៈនេះ និងជាក្រុមមិត្តក្នុងជីវិតរបស់ Kimberly ដែលតែងតែបង្ហាញភាពរីករាយនិងទុក្ខសោករួមគ្នា។

យ៉ាងណាមិញ ក្រុមមិត្តជិតស្និទ្ធ Kimberly ក្នុង​នោះផងដែរ ក៏មានមនុស្សជាច្រើនលើកឡើងពី​សម្រស់​របស់​អ្នកកំដរ​ខាងស្រី ​ដែល​ម្នាក់ៗ​ជះ​សម្រស់​ស្អាតៗ​រក​កន្លែង​ទាស់គ្នា។ ជាពិសេសនោះគឺ Yaya បានក្លាយជាចំណាប់អារម្មណ៍ក្រោយ Kimberly រៀបការ រហូតទស្សនិកជនចង់ឲ្យគូរបស់នាងចូលរោងជយឆាប់ៗថែមទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រៀបការយូរឆ្នាំមិនមានកូន Pancake សំណូមពរទស្សនិកជនឲ្យឈប់សួរសំណួរនេះទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម