ជីវិតកម្សាន្ដ
អតីតថៅកែផលិតកម្ម KH ផ្តាំកុំជ្រើសផ្លូវស្លាប់ទោះធ្លាក់ខ្លួនក្រដល់ចំណុចសូន្យ
អតីតថៅកែផលិតកម្ម KH លោក គឹម ហេង កាលពីថ្មីៗនេះបានចេញមករម្លឹកបើកកកាយពីប្រវត្តិជីវិតដ៏កម្សត់ និងលំបាករបស់លោកក្រោយពេលបែកបាក់គ្រួសារ ធ្លាក់ខ្លួនក្រ សឹងហៅមិនឮ។ ក្នុងនោះលោក ក៏ផ្តាំថា កុំជ្រើសរើសផ្លូវស្លាប់ ទោះធ្លាក់ខ្លួនក្រ ដល់ចំណុចសូន្យ។

លោក គឹម ហេង បានសរសេររៀបរាប់ខ្លឹមសារយ៉ាងវែងអន្លាយមួយអំពីដំណើរជីវិតរបស់ខ្លួនកាលពីអតីតកាល ដោយលោកលើកឡើងថា រឿងនិទាន រសជាតិជីវិត គឹម ហេង កាលពីជាង ៥ ឆ្នាំ កន្លងគឺ គឹម ហេង បានដេកសន្លប់នៅក្នុងចម្ការត្រប់ពុតលំញងរបស់ខ្លួន ខេត្តបាត់ដំបង បន្ទាប់ពីឮពាក្យបណ្ដឹងលែងលះពីអតីតប្រពន្ធ។
លោក គឹម ហេង បានរៀបរាប់ថា ជីវិតវិលវល់នាពេលនោះ ហាក់បីដូចជាអំពិលអំពែកគ្មានកោះ គ្មានត្រើយ ជីវិតឯកានៅក្នុងចម្ការត្រប់ មនុស្សរស់ដូចស្លាប់។ ហើយបន្ទាប់ពីភ្ញាក់ដឹងខ្លួនមានតែទឹកភ្នែកហូរការ សោកសង្រេង គិតអ្វីមិនចេញ មិនឃើញ តើច្រកមួយណាត្រូវដើរ ?
លោក ថា ១ថ្ងៃ ១យប់ ដូចមនុស្សវិកលចរិត ខួរ ក្បាលមានតែភពខ្មៅងងឹតសូន្យឈឹង ក្នុងចិត្តគិតថា ទ្រាំចាំមើលផ្លូវកូនរបស់លោកទាក់ទងមកសួរនាំ តែអ្វីៗមិនដូចការគិតទេ គឹគ្មានដំណឹងសូន្យ លុះរំលងបាន ១យប់ លោកក៏បានទាក់ទង ទៅប្អូនស្រីពៅបង្កើតនិយាយប្រាប់ទៅតាមដំណើររឿង។

លោក គឹម ហេង និយាយថា «នឹកៗឪពុកគាត់ចាស់ ហើយក៏គិតដល់បងស្រីហើយសម្រេចចិត្តមកផ្ទះបងស្រី នៅបាត់ដំបងចេញពីចម្ការ តែមិនបាននៅគេងផ្ទះបង ស្រីទេក៏ហួសមកភ្នំពេញតែម្តង ។ជួបបងស្រីជាទីស្រឡាញ់របស់ខ្ញុំ ខ្ញុំមានកំណើតរកស៊ីក៏ដោយសារបងស្រី ម្នាក់នេះដែលបាន ផ្តល់ជាកម្លាំងចិត្ត ប្រៀន ប្រដៅឲ្យប្អូនដើរលើផ្លូវល្អជានិច្ច សម្ដីបងស្រី ដ៏មានអត្ថន័យមកលើរូបខ្ញុំពេលបានជួប ចិត្តបងមិនប្រែប្រួល ភាពជាបង និងប្អូនមានតែការលួងលោមលើកទឹកចិត្តដល់ប្អូនជានិច្ចអ្វីៗ ទេវតាបានចាមក ហើយប្អូនត្រូវរកវិធីដោះស្រាយ រាល់បញ្ហាខ្លួនឯងធ្វើខ្លួនឱ្យដូចទឹកក្នុងពាំង» ។
លោកនិយាយទៀតថា «ភាសាប្អូនបងយ៉ាងផ្អែមល្ហែមគ្មានកោះត្រើយ ការសោក សង្រេងមិននឹកស្មានដល់របស់ប្អូនទឹកភ្នែកបងហូរអាណិតដល់ប្អូនអង្វរឱ្យប្អូន ឈប់គិត ឈប់យំ ធ្វើដំណើរទៅមុខទៀតផលបុណ្យដែលប្អូនបានធ្វើគឺច្បាស់មិនភ្លេចប្អូនឡើយ ប្អូនជួយបងប្អូនគេច្រើនណាស់ ជាង បងប្អូនបង្កើតខ្លួនឯងក៏ដោយ ក៏ទឹកចិត្តបងស្រីនៅតែ អាណិតស្រឡាញ់ដល់ប្អូន មិនដែលបានគិតថាប្អូនជាអ្នកដទៃឡើយ ប្អូនជាសាច់ជាឈាមរបស់បងប្អូនត្រូវតែដើរទៅមុខទៀត អំពើល្អរបស់ប្អូនដែលបានសាងតាំងពីកុមារភាពមកបងដឹងថាប្អូន គឺជាមនុស្សរឹងមាំបងប្អូនរបស់យើងទាំងអស់គ្នាក្មួយៗនៅតែគាំទ្រប្អូនជានិច្ច ទឹកចិត្តរបស់បង គឺដូចម្ដាយរបស់ប្អូនអញ្ចឹង»។

លោក គឹម ហេង បានបញ្ជាក់ថា ចាំទុកសូមកុំជ្រើសរើសផ្លូវស្លាប់ពេលដែលយើងធ្លាក់ខ្លួនក្រ បុគ្គលទីមួយដែលយើងត្រូវទៅរក គឺជាបុគ្គលដែលមានព្រហ្ម វិហារធម៌ចំពោះយើង។ បងស្រី គឹម ហេង ជាអ្នកម្ដាយទី២ សម្រាប់ខ្ញុំរឿងរ៉ាវជីវិតគ្មានកោះត្រើយមានតែបងប្អូនយើងទេ។ រឿងនិទាននេះ ចង់បញ្ជាក់ប្រាប់បងប្អូនថា ពេលដែលយើងធ្លាក់ខ្លួនក្រ ដល់ចំណុចសូន្យក្រៅពីឪពុកម្ដាយរបស់យើង គឺមានតែបងប្អូនបង្កើតរបស់យើងជួយយើងបានច្រើនជាងអ្នកដទៃ ៩៩ភាគរយ។

លោក គឹម ហេង បន្ថែមថាបណ្ដាំពុកកូនៗ ក្មួយៗ ត្រូវចងចាំថា ទោះបីកូនៗឬ ក្មួយៗ មាន ឬក្រសូមកុំភ្លេចបងប្អូន ញាតិសន្ដាន របស់យើងឱ្យសោះ ។ ផឹកទឹកឱ្យនឹកដល់ប្រភព ១.គឹម ហេង រស់ ៥ឆ្នាំ ចុងក្រោយ ៩៩ ភាគរយ គឺបងប្អូនបង្កើតជាអ្នកផ្តល់ជីវិតឱ្យរស់សាជាថ្មី ២. គឹម ហេង បិទសៀវភៅកំណត់ហេតុ ៥ ឆ្នាំ ចុងក្រោយរួច គឹម ហេង រស់ឡើងវិញមានពន្លឺ ជីវិត គឺមានមនុស្សល្អៗជុំវិញខ្លួនរបស់ខ្ញុំច្រើនណាស់ កំពុងរង់ចាំខ្ញុំធ្វើដំណើរជាមួយគ្នាបន្តទៅទៀតនៅលើពិភពលោកដ៏ស្រស់ស្អាតរបស់យើងទាំងអស់គ្នា៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ