Connect with us

ជីវិតកម្សាន្ដ

សោភា ទេពី ចេញមុខបញ្ជាក់ ក្រោយមហាជនសង្ស័យជាកូនកាត់វៀតណាម

បានផុស

នៅ

តារា​ចម្រៀង​វ័យក្មេង ញឹម​សួន សោភាទេពី ថ្មីៗ​នេះ​​បាន​ចេញ​មុខ​ស្រាយ​ចម្ងល់​របស់​មហាជន​តាមរយៈ​កិច្ចសម្ភាសន៍​មួយ​​ពាក់​ព័ន្ធ​រឿង​ដែល​មាន​អ្នកគាំទ្រ​​មួយ​ចំនួន​សង្ស័យ​ថា នាង​ជា​កូន​កាត់​វៀតណាម​ ខណៈ​កាល​ពី​កន្លង​មក សោភាទេ​ពី ឧស្សាហ៍ Cover បទ​ចម្រៀង​វៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​តារា​ស្រី ​កញ្ញា ញឹម​សួន សោភាទេពី គេ​កត់​សម្គាល់​ថា ក្រោយ​ពេល​ដែល​នាង​បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈរយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ទាំង​ប្រជាប្រិយភាព និងសន្ទុះ​នៃ​ការ​គាំទ្រ​ហក់​ឡើង​មិន​ចាញ់​តារា​រៀម​ច្បង​នោះ​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​នាង​ក៏​មាន​រូប​សម្ផស្ស​​ស្រស់​ស្អាត និង​ជា​ទី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​មក​លើ​រូ​ប​នាង​ផង​ដែរ។

ដោយ​ឡែក​ជុំ​វិញ​រឿង​ដែល​គេ​សង្ស័យ​ថា នាង​ជា​កូន​កាត់​វៀតណាម​វិញ ត្រូវ​បានសោភាទេពីចេញ​មក​បញ្ជាក់​យ៉ាង​ខ្លី​បែប​នេះ​ថា «នាង​មិន​បាន​ជាប់​សាច់​ឈាម​កាត់​វៀតណាម​ទេ គឺ​នាង​ជា​កូន​ខ្មែរ​សុទ្ធ​តែ​ម្តង គ្រាន់​តែ​ពេល​ខ្លះ​នាង​ចូលចិត្ត​ច្រៀង​បទ​ចម្រៀង​របស់​វៀតណាម​មក​ច្រៀង​តែ​ប៉ុណ្ណោះ»។ ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​​មហាជន​អាច​អស់​ចម្ងល់​ទៅ​លើសោភាទេពី ទៀតហើយ។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ កញ្ញា សោភា ទេពី សព្វ​ថ្ងៃ​ក៏​បាន​កំពុង​ក្លាយ​ជា​ទី​ចាប់​អារម្មណ៍​របស់​មហាជន និង​អ្នក​គាំទ្រ​ផង​ដែរ​ តាម​រយៈ​ទេពកោសល្យ​សិល្បៈ និងទឹក​ដម​សម្លេង​ច្រៀង​យ៉ាង​ពីរោះ​ផ្អែម​បំពេអារម្មណ៍អ្នក​ស្ដាប់។ ម្យ៉ាង​ទៀត​នាង​ក៏​ត្រូវ​បាន​ទស្សនិកជន​សរសើរ​ ព្រោះ​តែ​តារាវ័យ ២០ឆ្នាំ រូប​នេះ​អាច​ច្រៀង​ចម្រៀង​បាន​គ្រប់​ចង្វាក់​ហើយ​បាន​ច្រើន​ភាសា​ថែម​ទៀត។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​ស្រី​ស្អាត​​ ញឹមសួន សោភា​ទេពី កាល​ពី​កន្លង​ទៅ​នាង​បាន​បញ្ជាក់​ថា សម្រាប់​ខ្លួន​នាង​គឺ​អាច​ច្រៀង​ចម្រៀង​ទាំង​ភាសា​ខ្មែរ​ និង​បរទេស​បាន​រហូត​ដល់​ ៨​ ភាសាឯណោះ។ ចំនួន​នេះ​ត្រូវ​​បាន​​អ្នក​គាំទ្រ​យល់​ថា​នាង​ជា​តារា​ខ្មែរ​ម្នាក់​ដែល​មាន​ទេពកោសល្យ​ និង​សមត្ថភាព​ខ្ពស់​ដែល​តារា​មួយ​ចំនួន​ទៀត​ពុំ​ទាន់​អាច​ធ្វើ​បាន​ទេ។

តារា​ចម្រៀង​ចូល​ចិត្ត​ការ​តុបតែង​ខ្លួន​សិច ស៊ី​ ចាយ​សម្រស់​បង្អួត​មហាជន កញ្ញា សោភា ទេពី បាន​និយាយ​ថា”ចំពោះ​បទ​ចម្រៀង​ដែល​ខ្ញុំ​អាច​ច្រៀង​បាន​មាន​ដូចជា,ថៃ ឡាវ វៀតណាម ឥណ្ឌូណេស៊ី ចិន អង់គ្លេស បារាំង និង​បទ ខ្មែរ​ជា​ដើម“៕

អត្ថបទ៖​ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម