ជីវិតកម្សាន្ដ
សម្រស់អតីត “ក្មេងស្រីស្អាតបំផុតលើលោក” នៅតែស្រស់ស្អាតមិនប្ដូរ ក្រោយកន្លងទៅ ១៤ឆ្នាំ
ពេលវេលាកន្លងអស់រយៈពេល ១៤ឆ្នាំទៅហើយ សម្រស់តារាបង្ហាញម៉ូដវ័យក្មេង Kristina Pimenova អតីត “ក្មេងស្រីស្អាតបំផុតលើកលោក” នៅតែស្រស់ស្អាតមិនផ្លាស់ប្ដូរ ខណៈឆ្នាំនេះនាងឈានចូលដល់វ័យ ១៨ឆ្នាំ។

Kristina Pimenova កើតក្នុងកំលុងឆ្នាំ២០០៥ នៅប្រទេសរុស្ស៊ី ជាកូនស្រីរបស់កីឡាករបាល់ទាត់ Ruslan Pimenov និងអតីតតារាម៉ូដែល Glikeriya Shirokova ។ ដោយសារកើត និងធំធាត់ក្នុងគ្រួសារដ៏ល្បីល្បាញ ទារិការូបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជនទូទាំងពិភពលោក។

នៅឆ្នាំ២០០៩ ពោលគឺពេលនាងឈានចូលវ័យ ៤ឆ្នាំ សម្រស់របស់កុមារី Kristina បានក្លាយជាចំណុចទាក់ទាញពីបណ្ដាសាធារណជន អ្នកសារព័ត៌មាន និងអ្នកច្នៃម៉ូដល្បីៗ រហូតនាំឱ្យនាងដណ្ដើមបានតំណែងជា “ក្មេងស្រីស្អាតបំផុតលើលោក” នាពេលនោះ។ មិនតែប៉ុណ្ណោះនាងបានរក្សាតំណែងនេះ រហូតដល់នាងអាយុ ៩ឆ្នាំ។

ជាង ១៤ឆ្នាំបានកន្លងផុតទៅ តារាម៉ូដែលវ័យក្មេងរូបនេះ បានក្លាយជានារីពេញវ័យដ៏ស្រស់ស្អាត និងនៅតែទាក់ទាញការគាំទ្រច្រើនពីទស្សនិក ក៏ដូចជាការពេញចិត្តពីបណ្ដាអ្នកច្នៃម៉ូដធំៗ ទោះបីបច្ចុប្បន្នជីវិតផ្ទាល់ខ្លួនហាក់ឯកជនបន្តិចក៏ដោយ៕










ប្រែសម្រួល៖ សន្យា
ចុចអាន៖ អតីត “ក្មេងស្រីស្អាតជាងគេលើលោក” ក្លាយជាសេដ្ឋីនីក្នុងវ័យ ១៧ឆ្នាំ
ចុចអាន៖ មិននឹកស្មាន អតីតតួ លី តាវហួ អត់ហូបបាយ ១០ឆ្នាំ ដើម្បីថែរក្សារាង

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ