Connect with us

ជីវិតកម្សាន្ដ

ចន ច័ន្ទលក្ខិណា បញ្ជាក់ករណីក្មួយស្រីត្រូវបុរសមួយក្រុមបៀតបៀន និងហិង្សាអសីលធម៌

បានផុស

នៅ

តារា​សម្ដែង និង​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បាន​ចេញ​មក​បញ្ជាក់​ហើយ​ជុំវិញ​រឿងរ៉ាវ​របស់​ក្មួយ​ស្រី​ដែល​ត្រូវ​បាន​បុរស​មួយ​ក្រុម​បៀតបៀន ហិង្សា​អសីលធម៌ ស្ថិត​នៅ​ចំណុច​ហាង​មួយ​កន្លែង​កាលពី​យប់​កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ករណី​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ ១២ យប់​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១៨ ខែ​កញ្ញា ឆ្នាំ ២០២៣ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។ ក្នុង​នោះ​គេ​សង្កេត​ឃើញ​សមត្ថកិច្ច​ជា​ច្រើន​នាក់​បាន​ចុះទៅ​ដល់​ទីតាំង​កើតហេតុ​ភ្លាមៗ ផង​ដែរ។

ក្មួយ​ស្រី​អ្នកនាង ចន ច័ន្ទលក្ខិណា បាន​បញ្ជាក់​ថា ពេល​ខ្លួន និង​គូ​ដណ្ដឹង ព្រមទាំង​មិត្ត ចូល​ទៅ​ហូប​អី​ក្នុង​ហាង ហើយ​នាង​ក៏​ដើរ​ទៅ​បន្ទប់ទឹក ស្រាប់តែ​មាន​បុរស​ម្នាក់​ជា​ភ្ញៀវ​ដែរ​នោះ បាន​យកដៃ​លូក​មក​ច្បិច​ថ្ពាល់ ខណៈ​នោះ​គូ​ដណ្ដឹង​គាត់​ក៏បាន​ដើរ​ទៅ​សួរនាំ។ ជាមួយ​នោះ ស្រាប់តែ​បក្សពួក​ភាគី​បង្ក ក៏បាន​ប្រើ​ហិង្សា និង​យក​ដប​ស្រា កែវ វាយ​មក​លើ​គូ​ដណ្ដឹង​ខ្លួន ព្រមទាំង​មិត្តភ័ក្ដិ បណ្ដាល​ឲ្យ​រង​របួស​ថែមទៀត។

បន្ទាប់ពី​កើតហេតុ​ក៏​មាន​វត្តមាន​សមត្ថកិច្ច​ជាច្រើន​នាក់​ចុះទៅ​អន្តរាគមន៍​ដល់​ចំណុច​ទីតាំង​ហាង​ខាងលើ ខណៈ​តារា​សម្ដែង​អ្នកនាង ចន ច័ន្ទលក្ខិណា ក៏​បាន​ចុះ​ទៅ​កន្លែង​នោះ​ផង​ដែរ។ អ្នកនាង ចន ច័ន្ទលក្ខិណា បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា «នាង​ខ្ញុំ​សូម​អរគុណ​ដល់​បងៗ ក្រុម​កងកម្លាំង និង​ប្អូន​ម្ចាស់​ហាង សម្រាប់​ការ​សហការ​ក្នុង​ការ​ជួយ​សម្រួល​បញ្ហា​ដែល​បាន​កើត​ឡើង​លើ​ក្មួយ​ខ្ញុំ​កាលពី​យប់មិញ»។

អ្នកនាង ចន ច័ន្ទលក្ខិណា និយាយ​ទៀត​ថា «ខ្ញុំ​សុខចិត្ត​រក្សា​ភាព​ស្ងប់ស្ងាត់ គឺ ខ្ញុំ​ស្គាល់​អ្នក​បង្ក​ក្នុង​ចំណោម​ក្រុម​ពួក​គាត់ ដូច្នេះ​ខ្ញុំ​នៅ​រង់ចាំ​ការ​ចរចា​ក្រៅ​ប្រព័ន្ធ ទើប​ខ្ញុំ​មិន​ទាន់​បញ្ចេញ Video នៃ​ការ​ប្រើ​អំពើ​ហិង្សា​មក​លើ​ក្មួយ​នាង​ខ្ញុំ​ដែល​ជា​ជនរងគ្រោះ។ ប្រសិន​បើ​គ្មាន​ការ​ចរចា​នៅ​ល្ងាច​នេះ​ទេ នាង​ខ្ញុំ​នឹង​ប្រើ​ប្រព័ន្ធ​ច្បាប់​ជា​អ្នក​ដោះស្រាយ និង​បង្ហាញ​សកម្មភាព​ចំនួន ២ ករណី គឺ បៀតបៀន​លើ​ស្ត្រី និង ហិង្សា​អសីលធម៌»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម