ជីវិតកម្សាន្ដ
Janie ប្រាប់អាថ៌កំបាំងផាត់មុខឲ្យរលោងស្អាត ទោះបីបែកញើសរាប់ម៉ោង
ក្រោយឃ្លិបនៃបទសម្ភាសន៍របស់តារាសម្ដែងស្រី Janie Tienphosuwan បានចេញផ្សាយជាសាធារណៈ ភ្លាមៗវាស្រាប់តែក្លាយជានិន្នាការពេញនិយមនៅលើអ៊ីនធឺណិតយ៉ាងខ្លាំង។
ក្នុងនោះផងដែរ ដោយសារតែសម្រស់របស់នាងមានភាពភ្លឺថ្លានិងរលោងស្អាតដូចតារាស្រីៗកូរ៉េ ទើបអ្នកលេងអ៊ីនធឺណិតសម្រុកចូលទៅសួរនាំអំពីបច្ចេកទេសផាត់មុខរបស់នាងថា តើការថែរក្សាស្បែកនិងគ្រឿងសម្អាងបែបណា ទើបមានមុខមាត់ស្អាតបែបនេះ?
លើសពីនេះទៀតដែរ មនុស្សជាច្រើនបាននិយាយពីឃ្លិបសម្ភាសន៍របស់នាងកាលពីថ្ងៃមុនថា មិនបានចាប់អារម្មណ៍នឹងបញ្ហាព័ត៌មានរបស់នាងទេ។ ប៉ុន្តែមហាជនចាប់អារម្មណ៍វីដេអូ ក៏ព្រោះសម្រស់ដ៏ស្រស់ស្អាតរបស់ Janie ទាក់ភ្នែកគ្រប់គ្នាទៅវិញទេ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Janie បានដឹងពីនិន្នាការដែលកំពុងតែល្បីរបស់ខ្លួន និងបានចេញមកដើម្បីបង្ហាញពីគន្លឹះផាត់មុខឲ្យឃើញរលោងដូចស្រីៗកូរ៉េថា ”ខ្ញុំឃើញមនុស្សជាច្រើនសួរអំពីការតុបតែងមុខរបស់ខ្ញុំកាលពីថ្ងៃមុន។ តាមពិតខ្ញុំមិនមានមូលដ្ឋានគ្រឹះច្រើនអំពីរូបរាងនេះទេ ។ ម៉្យាងទៀតការតុបតែងមុខច្រើនតង់ នឹងងាយចេញញើសវិញទេ! ជាដំបូងខ្ញុំគ្រាន់តែប្រើឡេដើម្បីចិញ្ចឹមផ្ទៃមុខឲ្យមានសំណើមនិងភ្លឺរលោង លាបឡេការពារកំដៅថ្ងៃរួចលាប concealer បន្តិច ផាត់ថ្ពាល់ លាបភ្នែក សរុបទាំងអស់ ១ម៉ោងគឺគ្រប់គ្រាន់ដើម្បីផាត់មុខ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ប្រេះឆាស្នេហាភ្លាម Vill បញ្ចេញឈុតសិចស៊ីមួយអស់ដៃក្នុងកម្មវិធីមួយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ