ជីវិតកម្សាន្ដ
អេង វ៉ាណង សុំត្រឹមមានជីវិតរស់នៅមើលថែម្ដាយ និងកូន ៣ នាក់
ដូចដែលមហាជនអ្នកគាំទ្របានដឹងហើយថា តារាសម្ដែងអ្នកនាង អេង វ៉ាណង បច្ចុប្បន្នកំពុងរួមរឹតដោយជំងឺមហារីកដំណាក់កាលទី ៣ ត្រូវការព្យាបាលតាមរយៈការចាក់គីមី និងបាញ់កាំរស្មីសម្លាប់មេរោគ។
ក្នុងស្ថានភាពជំងឺនេះ តារាសម្ដែង អេង វ៉ាណង ក៏ធ្លាប់បានបញ្ជាក់ដែរថា ពេលនេះនាងអស់លទ្ធភាពក្នុងការព្យាបាលទៀតហើយ ខណៈជំងឺបានធ្វើទុក្ខខ្លាំងលើរាងកាយ។ ប៉ុន្តែជាបន្តបន្ទាប់ គេឃើញមានអ្នកសិល្បៈមួយចំនួន បានឧបត្ថម្ភថវិកា ដើម្បីជួយសង្គ្រោះជីវិត ព្រមទាំងជូនពរតារារូបនេះ ឲ្យឆាប់ជាសះស្បើយពីជំងឺផងដែរ។
តាមរយៈកិច្ចសម្ភាសន៍មួយ អ្នកនាង អេង វ៉ាណង បានរៀបរាប់ទាំងទឹកភ្នែកថា ពេលនេះនាងមិនចង់បានអ្វីក្រៅតែសុំត្រឹមមានជីវិតបន្តរស់នៅដើម្បីមើលថែម្ដាយ និងកូនៗ ៣ នាក់ ដែលត្រូវឪពុកចុះចោលនោះទេ។ នាងបន្តថា នាងសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានមេត្តាសន្ដោសប្រណីតែងតែឧបត្ថម្ភជួយរហូតមកនេះ។
អេង វ៉ាណង បញ្ជាក់ថា «ខ្ញុំគ្មានចង់បានអ្វីទេ គឺនាងខ្ញុំគ្រាន់តែចង់បានជីវិតរស់នៅ ដើម្បីមើលថែកូន និងម្តាយដែលមានវ័យចាស់ជរា អញ្ចឹងហើយខ្ញុំសុំបន្តជីវិតរស់នៅទៀត..ដូច្នេះសូមបងប្អូនជួយខ្ញុំបន្តទៀតផង ហើយអរគុណទឹកចិត្តពុកម៉ែបងប្អូនទាំងអស់គ្នា»។
តារាសម្ដែងអ្នកនាង អេង វ៉ាណង បានបញ្ជាក់ដែរថា ពេលនេះនាងកំពុងជួបការខ្វះខាតថវិកា ដើម្បីចេញទៅចាក់គីមី និងបាញ់កាំរស្មីនៅប្រទេសថៃ ដែលនឹងត្រូវចេញទៅឆាប់ៗនេះ។ អេង វ៉ាណង ក៏ត្រូវចាក់បន្ថែមគីមីលើកទី ៥ នាពេលឆាប់ៗ ខាងមុខនេះ ដើម្បីគម្រប់ឲ្យគ្រប់ចំនួន ៨ ដង។ ចំណែកឯការបាញ់កាំរស្មី ក៏ត្រូវធ្វើឡើងឲ្យគ្រប់ចំនួន ២០ ដង ផងដែរ ខណៈការចំណាយម្តងៗ អស់ចំនួនច្រើន៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១១ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍២ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់