ជីវិតកម្សាន្ដ
Pinky ឱ្យ Tui ជាអ្នកឆ្លើយ ពេលអ្នកកាសែតតាមសួរនាំពីទំនាក់ទំនងស្នេហា
ពាក្យចចាមអារ៉ាមស្នេហារវាងតារាសម្ដែង Pinky Savika និងតារារៀមច្បង Tui Teerapat បានចាប់ផ្ដើមលេចឡើងតាំងពី Pinky ទទួលសិទ្ធនៅក្រៅឃុំ ហើយវាកំពុងបន្តមកទល់បច្ចុប្បន្ន ស្របពេលដែលដំណឹងផ្លូវការអំពីទំនាក់ទំនងរបស់ពួកគេមិនទាន់ឮចេញពីភាគីខាងណាឡើយ។

ដោយសារពាក្យចចាមអារ៉ាមមិនទាន់រលុបពីរង្វង់សិល្បៈ ក៏ដូចជាទស្សនិកជន ទើបមានអ្នកគាំទ្រ ព្រមទាំងអ្នកកាសែតជាច្រើននាក់បានតាមសួរនាំ រហូតដល់ថ្ងៃសម្ពោធភាពយន្តកាលពីពេលថ្មីៗនេះ Pinky បានចេញមុខផ្ដល់សម្ភាសន៍ខ្លះៗពាក់ព័ន្ធជីវិតឯកជនរបស់នាង។

នៅក្នុងបទសម្ភាសន៍នាងបានរៀបរាប់ពីជីវិតជាអ្នកលក់អារហារបំពងតាមផ្លូវថា វាជាជីវិតដ៏រីករាយមួយសម្រាប់នាង។ ជាមួយគ្នាពេលអ្នកកាសែតតាមសួរអំពីទំនាក់ទំនងស្នេហាជាមួយ Tui នាងបែរជាឆ្លើយថា នាងមិនអាចឆ្លើយអ្វីបានទេ ទុកឱ្យ Tui ជាអ្នកឆ្លើយទៅចុះ។

មុនពេលអ្នកកសែតតាមសួរទំនាក់ទំនងជាមួយ Tui គឺនាងនិងតារាប្រុសរូបនេះ ធ្លាប់ផ្ទុះព៌ត៌មានស្នេហាស៊ីជម្រៅជាមួយគ្នា ដល់ថ្នាក់ល្បីថា ពួកគេរស់នៅក្រោមដំបូលផ្ទះតែមួយទៀតផង៕
ប្រែសម្រួល៖ សន្យា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ