Connect with us

ជីវិតកម្សាន្ដ

លីវ ជីលី ត្រូវការ​កម្លាំងចិត្ត​ពី​អ្នកគាំទ្រ​ដើម្បី​ពង្រឹងសមត្ថភាព​ចេញទៅ​ប្រកួត​ឆាប់ៗ​នេះ​

បានផុស

នៅ

កញ្ញា លីវ ជី​លី ដែល​ត្រូវបានឡើងមក​កាន់​តំណែង​Miss Grand 2020​ជំនួស​អតីត​កញ្ញាឯក សេង រដ្ឋា បានប្រកាស​ស្នើ​ដល់​មហាជន​ពិសេស​អ្នកគាំទ្រ​វិស័យ​កញ្ញាឯក​ជួយផ្តល់​ជា​កម្លាំងចិត្ត និង​បញ្ចេញ មតិក្នុងន័យ​កែលម្អ​ជាជាង​ការរិះគន់​បែប​ជាន់ពន្លិច ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើសុំ​របស់​កញ្ញា លីវ ជី​លី នេះ​គឺ​បានធ្វើ​ឡើង​ក្នុង​ពិធី​ផ្ទេរតំណែង​កាលពី​ថ្ង​ទី​០១ ​ខែកុម្ភ​:​ ឆ្នាំ​២០២១​ម្សិលមិញ​ដែល​រៀបចំ​ដោយ​ភាគី​ក្រុមហ៊ុន​មហាហង្ស​។​ ម្ចាស់​មកុដ​កញ្ញាឯក Miss Grand 2020 ត្រូវបាន​ផ្ទេរ​ទៅ​ឲ្យ​កញ្ញាឯក​រង​លំដាប់​ទី​២​កញ្ញា​លីវ ជី​លី​ ខណៈ​ជ័យលាភី​លំដាប់​រង​ទី​៣​ត្រូវ​ឡើងមក​លំដាប់​រង​ទី​១ និង​លំដាប់​រង​ទី​៤​ត្រូវ​ឡើងមក​លំដាប់​រង​ទី​២​វិញ​។​

កញ្ញា លីវ ជី​លី ជា​អតីត​ម្ចាស់​ជ័យលាភី​រង​លំដាប់​ទី​២ និង​ជា​អតីត​បេក្ខភាព​តំណាង​ខេត្ត​បន្ទាយ​មាន​ជ័យ ​នាង​មាន​អាយុ​២៤​ឆ្នាំ កម្ពស់​១,៧០​ម៉ែ​ត្រ បញ្ចប់​ការសិក្សា​ត្រឹម​ឆ្នាំ​ទី​៣​នៃ​ជំនាញ​ហិរញ្ញវត្ថុ​ធនា គារ ។ នាង​ធ្លាប់​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ក្នុង​វគ្គ​បង្ហាញ​សមត្ថភាព​លើកដំបូង​ជាមួយនឹង​ដើម​ទ្រូង​ដ៏​ទ្រលុកទ្រលន់​ខណៈសាមី​ខ្លួន​អះអាង​ថា​ ​ពេញ​មួយ​តួខ្លួន​របស់​នាង​គឺ​ពិត​មិនបាន​កែច្នៃ​ឡើយ ។

កញ្ញា លីវ ជី​លី បាន​និយាយថា​វា​ពិតជា​លឿន និង​មិន​នឹកស្មាន​ដល់​ព្រោះ​នាង​មិនដែល​បានគិត​ដល់​ចំណុច​នេះ​ទេ​។ នាង​ថា រយៈពេល​១​ខែ​គឺ​ពិតជា​ខ្លី ហើយ​អ្វីដែល​នាង​ប្រឹងប្រែង​ខ្លាំង​គឺ​ការហ្វឹកហាត់​ដើរ​ដើម្បី​កាន់តែ​បន្ថែម​ទំនុកចិត្ត​ដែល​នាង​មាន​ស្រាប់។​ នាង​ថា​ក្រោយ​បញ្ចប់​ការប្រកួត​នាង​មិនបាន​ធ្វើការ​ហ្វឹកហាត់​អ្វី​ឡើយ​ទើបតែ​ចាប់ផ្តើម​នាពេល​នេះ​ ដែល​នាង​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​លទ្ធភាព​។​

ជាមួយគ្នានេះ​ នាង​ក៏បាន​ស្នើ​ឲ្យ​មហាជន​ពិសេស​អ្នក​គាំទ្រ​វិស័យ​កញ្ញាឯក​ជួយផ្តល់​ជា​កម្លាំងចិត្ត​បញ្ចេញ​មតិ​ក្នុងន័យ​កែលម្អ​ជាជាង​ការរិះគន់​បែប​ជាន់​ពន្លិច និង​បញ្ចប់​ការ​គិតថា​ត្រឹមតែ​ជាការ​ចេញ​ទៅ​ប្រកួត​ដើម្បី​ជាការ​អមឆាក ខណៈដែល​ពេលនេះ​នាង​ក៏​ត្រូវការ​កម្លាំងចិត្ត​ដើម្បី​បន្តពង្រឹងសមត្ថ​ភាព​ឲ្យ​កាន់តែ​ល្អប្រសើរ​តាមតែ​អាចធ្វើ​ទៅបាន​។​

ដោយឡែក​លោក​ អ៊ិ​ន សុ​ភិន ដែលជា​ថៅកែ​ផលិតកម្ម​មហាហង្ស ​ថ្លែងថា​ក្រុមហ៊ុន​បាន​ត្រៀម​គ្រប់​សព្វ​ដើម្បី​ថែទាំ​ហ្វឹកហាត់​ទាំង​ការដើរ​បង្ហាញ​ម៉ូដ​ឆ្លើយ​សំណួរ និង​សកម្មភាព​ផ្សេងៗ​ដើម្បី​ប្រាកដថា​នឹង​អាច​ក្លាយជា​បេក្ខនារី​តំណាង​ជាតិ​ចេញទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​បាន​។​

លោក​បន្តថា​បញ្ហា​ដែល​កើតឡើង​កន្លងមក​នឹង​ក្លាយជា​បទពិសោធន៍​ថ្មី​សម្រាប់​ការផលិត​កម្មវិធី​លើក​ក្រោយ ហើយ​បើទោះបីជា​នៅសល់​ពេល​មិន​ច្រើនក្តី​ប៉ុន្តែ​ផលិតកម្ម​នឹង​ខិតខំ​ពង្រឹងសមត្ថភាព​កញ្ញាឯក​តំណាង​ជាតិ​តាម​លទ្ធភាព​និង​ដើម្បី​បញ្ចប់​ការ​គិតថា​ត្រឹមតែ​ជា​បេក្ខ​នារី​អម​ឆាក៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម