ជីវិតកម្សាន្ដ
តារាកំប្លែនជនជាតិបារាំង នាយ យ៉ាន ទទួលបានឱកាសកំប្លែងជាថ្មី
ទីបំផុតតារាកំប្លែងជនជាតិបារាំង នាយ យ៉ាន បានឱកាសចូលលេងកំប្លែងជាថ្មីឡើងវិញហើយបន្ទាប់ ពីបាត់វត្តមានមួយរយៈធំកន្លងមកនេះ។ នាយ យ៉ាន កាលពីថ្មីៗបានផ្ទុះព័ត៌មានយ៉ាងភ្ញាក់ផ្អើលក្រោយ គេឃើញនាយដើរតាមផ្លូវនិងញ៉ាំអាហារនៅលើចិញ្ចើមផ្លូវគួរអាណិត។

បន្ទាប់ពីមានដំណឹងបែបនេះភ្លាមៗនោះ គឺមានមហាជន និងអ្នកគាំទ្របានចេញមកទទូចស្នើឱ្យនាយ ពែក មី ជួយយឹតយោងនាយ យ៉ាន សារជាថ្មីផង។ ប៉ុន្តែកាលនោះសាមីខ្លួននាយ យ៉ាន ក៏បានចេញមកឆ្លើយតបជុំ វិញព័ត៌មានដែលផ្សាយពីជីវិតលោកបងផងដែរ។
ដោយឡែកក្រោយមានការចែករំលែកព័ត៌មាននឹងដោយមានអ្នកគាំទ្រមួយចំនួនចង់ឃើញនាយយ៉ានចូល លេងកំប្លែងដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនអ្នក ទស្សនាវិញស្រាប់តែមុននេះមានដំណឹងថា យ៉ាន ត្រូវបានកន្លែងចាស់ផ្តល់ឱកាសកំប្លែងឡើងវិញ។ យោងតាមការបង្ហោះរបស់ ពូ ណម បានបញ្ជាក់ថា“ស្វាគមន៍ការវិលមកវិញបង នាយ យ៉ាន ជួបគ្នាឆាប់ៗនេះនៅ My TV“។


គេនៅចាំច្បាស់ថានាយ យ៉ាន គឺជាជនជាតិបរទេសម្នាក់គត់បានចូលរួមសម្ដែងក្នុងក្រុមកំប្លែងនាយពែក មី មានឈ្មោះល្បីខ្លាំងនៅអំឡុងឆ្នាំ២០០៩ តែក្រោយ មកលោកក៏បានឃ្លាតឆ្ងាយពីក្រុមកំប្លែងរបស់នាយ ពែក មី ដោយឮថាលោកបានមកបម្រើការនៅក្នុងអង្គ ភាពសារព័ត៌មានមួយទទួលប្រាក់ខែច្រើន។

ប៉ុន្តែរឿងដែលគេចាប់អារម្មណ៍កាលពីថ្មីៗនេះ នាយ យ៉ាន ត្រូវបានគេឃើញស្លៀកខោចែវអង្គុយញ៉ាំបាយនៅតូបលក់អាហារតូចមួយតាមចិញ្ចើមផ្លូវហើយដើរឆ្លងផ្លូវទៅកន្លែងស្នាក់នៅវិញយ៉ាងកម្សត់។ រូបភាពនេះ ត្រូវបានគេចែកចាយបន្ដគ្នាឡើងព្រោងព្រាតតាមបណ្ដាញសង្គមហ្វេសប៊ុក និងតិកតុក៕
អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក