ជីវិតកម្សាន្ដ
CEO ក្រុមហ៊ុន GenMusix ប្រាប់ពីចំណុចខ្លាំងៗ នៃផលិតកម្មថ្មីរបស់ខ្លួន ត្រៀមវាយលុកចូលទីផ្សារ
GenMusix ជាក្រុមហ៊ុនតន្ត្រីដ៏ថ្មីសន្លាងមួយ បានប្រកាសសម្ពោធជាផ្លូវការ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ក្រោមវត្តមាននាយិកាប្រតិបត្តិ និងភ្ញៀវកិត្តិយសជាច្រើនរូប ដែលកម្មវិធីដ៏ពិសេសនេះ បានប្រព្រឹត្តិទៅនៅសណ្ឋាគារ Hyatt Regency Phnom Penh ។ នេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងវិស័យតន្ត្រីក្នុងប្រទេសកម្ពុជា ជាសញ្ញាណនាំមកនូវភាពរីករាយ ការកម្សាន្តអារម្មណ៍ដ៏សម្បូរបែប តាមរយៈការផលិតនូវបទចម្រៀងរសជាតិថ្មីដ៏មានគុណភាព ពីផលិតកម្មដ៏ធំ និងថ្មីថ្មោងមួយនេះ។

ថ្លែងនៅក្នុងពិធីសម្ពោធក្រុមហ៊ុន GenMusix ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុនតន្ត្រីខ្នាតយក្សហង្សមាស លោកស្រី អ៊ឹង គីមលាង ដែលជានាយិកាប្រតិបត្តិ បានថ្លែងពីគោលបំណង នៃការបង្កើតផលិតកម្មថ្មីមួយនេះ ព្រមទាំងបង្ហើបខ្លះៗពីចំណុចខ្លាំងៗ ដែលអាចនាំឱ្យក្រុមហ៊ុនតន្ត្រីរបស់ខ្លួន អាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន។
«GENMUSIX ត្រូវបានបង្កើតឡើង ក្រោមគំនិតផ្ដួចផ្ដើម និងការគាំទ្រយ៉ាងពេញទំហឹង ពីគណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ហើយបេសកកម្មនៃក្រុមហ៊ុន GENMUSIX គឺ “ការផលិតតន្រ្តីគុណភាពស្តង់ដារអន្តរជាតិ”។ លោកស្រី អ៊ឹង គីមលាង ថ្លែង។

លោកស្រីនាយិកាថ្លែងបន្តថា ទស្សនវិស័យរបស់ GenMusix គឺ៖“ផ្តល់នូវវេទិកាលំដាប់ថ្នាក់ពិភពលោកសម្រាប់វិស័យតន្ត្រីនៃប្រជាជនកម្ពុជា”។ ចំណុចនេះអាចចាត់ទុកថា ជាការបោះជំហានដ៏ធំមួយសម្រាប់វិស័យតន្ត្រីក្នុងប្រទេសកម្ពុជា ដែលមិនមែនសម្រាប់តែការប្រកួតប្រជែងក្នុងស្រុកនោះទេ ប៉ុន្តែជាការបោះទុន ឆ្ពោះទៅកាន់លំដាប់ថ្នាក់ពិភពលោក។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះ ចំពោះផលិតកម្មថ្មីមួយនេះ គឺមិនមែនគ្រាន់តែផលិតតន្ត្រី ដើម្បីកម្សាន្តអារម្មណ៍ប៉ុណ្ណោះទេ តែបើតាមការឱ្យដឹងពីលោកស្រី អ៊ឹង គីមលាង ក្រុមហ៊ុនតន្ត្រីរបស់ខ្លួនមានគុណតម្លៃដ៏ពិសេសគឺ «ជំរុញទឹកចិត្តមនុស្សតាមរយៈតន្ត្រី»។

លោកស្រីនាយិកាបន្តទៀតថា ជាមួយនឹងការយល់ដឹងយ៉ាងជ្រាលជ្រៅរបស់ក្រុមហ៊ុន អំពីថាមពល និងសក្ដានុពលនៃតន្រ្តី លោកស្រីធានាថារាល់ផលិតផល ឬកិច្ចខិតខំប្រឹងប្រែងដែលរបស់ក្រុមការងារ សិល្បករ-សិល្បការិនីនឺងបង្កើតផលជាវិជ្ជមានដល់សង្គម និងជំរុញទឹកចិត្តទស្សនិកជនតាមរយៈសមិទ្ធផល´ផ្សេងៗជាច្រើន។

គួរឱ្យដឹងថា Step និង SK នឹងក្លាយជាសមាជិកផ្លូវការដំបូងគេរបស់ផលិតកម្ម GenMusix ដែលពួកគេបានត្រៀមខ្លួនរួចជាស្រេចដើម្បីមកបំបែកកំណត់ត្រាក្នុងវិស័យតន្ត្រីនៅប្រទេសកម្ពុជា៕




សូមទស្សនាវីដេចម្រៀងរបស់ផលិតកម្ម GenMusix ខាងក្រោមនេះ៖

-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច