Connect with us

ជីវិតកម្សាន្ដ

វីជេ តាប៊ុយ បកស្រាយ ក្រោយមានការរិះគន់ ធ្លាក់កូដលែងល្បី

បានផុស

នៅ

ពិធី​ករ​ល្បី​ឈ្មោះ ​វីជេ​ តាប៊ុយ បាន​ចេញ​មុខ​ឆ្លើយ​តប​ភ្លាម​ៗ​បន្ទាប់​ពី​មាន​ការ​រិះគន់​ថា​ រូបលោកធ្លាក់​កូត​មិន​ល្បី​ដូចមុន។ ការ​ចេញ​មុខ​ឆ្លើយ​តប​ពី​សំណាក់​ វីជេ តាប៊ុយ ​បន្ទាប់​ពី​មាន​បុគ្គល​ម្នាក់បាន​រិះគន់​រូបលោក​តាម​រយៈ​បណ្ដាញ​សង្គម​តិក​តុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វីជេ តាប៊ុយ បាន​លើក​ឡើង​ថា «សូម​ឆ្លើយ​តប​ទៅ​កាន់​ការ​លើក​ឡើង​ថា ខ្ញុំ​ឥឡូវ​អត់​ល្បី​ បាក់​កាលីប និង​ធ្លាក់​កូដ….សុំ​ប្រាប់​ទៅ​វិញ ខ្ញុំ​អត់​ដែល​ល្បី​អី​ផង ព្រោះ​ឥឡូវ​ខ្ញុំ​ជា​អ្នក​ផលិត​កម្មវិធី អញ្ចឹង​សម្រាប់​ប្រជាប្រិយ​ភាព គឺ​ខ្ញុំ​អាច​ល្បី​បាន​ត្រឡប់​ទៅ​វិញ​នៅ​ពេល​ណា​ដែល​ខ្ញុំ​ចាប់​ផ្តើម​ទទួល​ការងារ​ជា​ថ្មី​មក​វិញ»។

តាប៊ុយ បញ្ជាក់​ថា​ នៅ​ពេល​ដែល​លោក​ទទួល​ការងារ​ឡើង​វិញ នោះ​សន្ទុះ​ការងារ​របស់​លោក​នឹង​ផ្ទុះ​ការ​គាំទ្រ​ជា​ថ្មី​ ព្រោះ​លោក​មាន​គំនិត​ថ្មី​ៗ​ និង​ល្អ​ៗ​ច្រើន​សម្រាប់​បង្ហាញ​ដល់​ទស្សនិកជន ។

លោក​ថា លោក​ ក៏​ជា​អ្នក​ផលិត​កម្មវិធី​ហើយ​មាន​កម្មវិធី​ជា​ច្រើន​មក​ហើយ​ដែល​លោក​បាន​ផលិត​តែ​ពុំ​សូវ​មាន​អ្នក​​ណា​ដឹង រី​ឯ​កម្មវិធី​មួយ​ចំនួន​ទៀត​ក៏​អាច​មាន​ខ្លះ​គាត់​បាន​ដឹង​ផង​ដែរ។

លោក​និយាយ​ទៀត​ថា លោក​មិន​បាន​ប្រជែង​ប្រជាប្រិយភាព ឬ​តារា​ល្បី​មួយ​ណា​ទេ​អញ្ចឹង​បើ​សិន​មាន​អ្នក​ថា លោក​បាក់​កាលីប​ ឬ​ក៏​ទឹក​មាត់​អស់​ លែង​សូវ​ប្រៃ​ដូច​មុន គឺ​លោក​អាច​និយាយ​បាន​ថា​វា​ជា​ការ​ពិត​ ព្រោះ​ដោយ​សារ​តែ​អ្វី​ទាំង​អស់​នោះ​ជា​ការ​សម្រេច​ចិត្ត​ដោយ​ផ្ទាល់​ខ្លួន។ម្យ៉ាងទៀត​ ថា​​សម្រេច​ឈប់​ពី My TV គឺ​មាន​គោលដៅ​តែ​មួយគត់​ដោយ​ចង់​ធ្វើអ្វី​ដែលថ្មី​សម្រាប់ខ្លួន​ឯង​ និង​ទស្សនិកជន។

វីជេ តាប៊ុយ បាន​បន្ថែម​ថា «ការ​សម្រាក​របស់​ខ្ញុំ​ពេល​នេះ គឺ ដើម្បី​លំហែ​ខួរក្បាល​​ហើយ​ក៏​ដើម្បី​ស្វែង​​រកអ្វីដែល​ថ្មី​​ៗ ដូចជា​ការមើល​នៅ​លើយូធូប និងNoteទុក​ដូច្នេះ ហើយ​បើ​ទទួល​ការងារ​ម្តង​នេះ​ខ្ញុំមិន​ដើរទេ គឺ​រត់យក​តែម្តង ព្រោះ​ខ្ញុំមាន​គម្រោង​ត្រៀម​រួចរាល់ជាស្រេច»

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៦ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម