ជីវិតកម្សាន្ដ
សមាជិក BTS ទាំងអស់នឹងបន្តកុងត្រាជាមួយ HYBE ខណៈ Suga ចូលបំពេញកាតព្វកិច្ចយោធាចុងសប្ដាហ៍នេះ
សមាជិក BTS ទាំងអស់នាក់បានសម្រេចចិត្តជាផ្លូវការ ក្នុងការបន្តកុងត្រាជាមួយផលិតកម្ម HYBE និង BIGHIT Music ខណៈអ្នកសមាជិកមួយចំនួននឹងបន្តកិច្ចសន្យាថ្មី ក្រោយចប់កាតព្វកិច្ចយោធារយៈពេល ២ឆ្នាំ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចែករំលែកដោយ HYBE ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ រួមទាំង Sports Chosun ក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាភិបាលថា ពួកគេនឹងបន្តកិច្ចសន្យាផ្តាច់មុខរបស់ពួកគេជាមួយសមាជិក BTS ទាំង ៧ តាមលំដាប់លំដោយពេលវេលា បន្ទាប់ពីពួកគេផុតកំណត់កាតព្វកិច្ចយោធា។

BIGHIT Music និង HYBE នឹងបន្តកិច្ចសន្យាជាមួយសមាជិក BTS នីមួយៗជាបន្តបន្ទាប់ ដោយគិតពីស្ថានភាពផ្ទាល់ខ្លួនរបស់សមាជិកនីមួយៗ។ ដោយឡែកសមាជិកដែលកំពុងបម្រើការក្នុងជួរយោធារួមមាន Jin និង J-Hope – នឹងចុះកិច្ចសន្យាថ្មីរបស់ពួកគេនៅឆ្នាំ ២០២៥ ។ ជាមួយគ្នានោះ Suga គ្រោងនឹងចូលបម្រើយោធានៅចុងសប្តាហ៍នេះ ហើយនឹងបន្តកុងត្រាថ្មីនៅឆ្នាំ២០២៥ ដូចគ្នា៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រព័ន្ធផ្សព្វផ្សាយមួយរាយការណ៍ថា Lisa ទំនងចុះកុងត្រាជាមួយទីភ្នាក់ងារអាមេរិក

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?