Connect with us

ជីវិតកម្សាន្ដ

ផលិតករ លៀក លីដា ៖ ការងារបរាជ័យពុំមានអ្វីគួរឲ្យខ្លាចជាងចិត្តបរាជ័យទេ

បានផុស

នៅ

លោក លៀក លីដា ផលិតករ​ភាពយន្ត និង​ម្ចាស់​ផលិតកម្ម LD បាន​បង្ហាញ​ខ្លឹមសារ​បំផុត​ស្មារតី​ក្នុង​ន័យ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​សម្រាប់​មនុស្ស​ទូទៅ ក៏​ដូចជា​អ្នកគាំទ្រ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខ្លឹមសារ​របស់​ផលិតករ និង​ជា​អ្នកដឹកនាំ​សម្តែង​ភាពយន្ត​ល្បីឈ្មោះ​លោក លៀក លីដា បាន​និយាយ​ពាក់ព័ន្ធ​ការ​ឆ្លងកាត់​ការងារ​ដែល​អាច​ជួប​ភាព​បរាជ័យ ឬ ជីវិត​ជាដើម។ ក្នុង​ន័យ​នេះ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​យល់​ឃើញ​ថា ជា​រឿង​បង្ហាញ​ជាក់ស្ដែង​សម្រាប់​មនុស្ស​គ្រប់គ្នា​គួរ​ពិចារណា​ខ្លឹមសារ​ដែល​លោក លៀក លីដា បាន​លើកឡើង។

លោក លៀក លីដា បាន​និយាយ​ដោយ​ទស្សនៈ​បែបនេះ​ថា «ការងារ​បរាជ័យ​មានអី​គួរ​ឲ្យ​ខ្លាច​ជាង​ចិត្ត​បរាជ័យ​ទេ ជីវិត​ស្មើ​សូន្យ​ក៏​គ្មាន​អ្វី​គួរ​ឲ្យ​ខ្លាច​ជាង​កុង​ធនាគារ​ស្មើ​សូន្យ​ដែរ​….»។ ត្រង់​ន័យ​នេះ​បាន​ធ្វើ​ឲ្យ​អ្នកខ្លះ​ទៀត​ថា​វា​ហាក់​សាមញ្ញ តែ​ក៏​ជា​ន័យ​ដ៏​ល្អ​មួយ​ដែល​គួរ​ឲ្យ​គាំទ្រ​ផង​ដែរ។

លោក លៀក លីដា បច្ចុប្បន្ន​ក្រៅពី​មាន​តួនាទី​ជា​ផលិតករ​ភាពយន្ត​ឆ្នើម និង​ម្ចាស់​ផលិតកម្ម LD លោក​ក៏​ជា​ប្រធាន​សមាគម​ផលិតករ​ភាពយន្ត​ខ្មែរ​ផង​ដែរ។ កន្លងមក​លោក​តែងតែ​ចេញមុខ​ដោយ​បង្ហាញ​ក្តី​ព្រួយបារម្ភ​លើ​វិស័យ​ភាពយន្ត​ជាតិ​ថា អាច​នឹង​ដួល​សាជាថ្មី​បើ​សិន​ជា​ក្រសួង ឬ ស្ថាប័ន​ពាក់ព័ន្ធ​មិន​ចេញ​វិធានការ​ទប់ស្កាត់ ឬ កាត់បន្ថយ​ចំនួន​ភាពយន្ត​បរទេស​ទេ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២៣ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២៤ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

មីនតោន
សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម