Connect with us

ជីវិតកម្សាន្ដ

ពាក្យចចាមអារ៉ាម Aum និង​បុរសដែលនាងថាជាមិត្តស្និទ្ធស្នាលផ្ទុះឡើងម្ដងទៀត

បានផុស

នៅ

ពាក្យចចាមអារ៉ាមស្នេហារបស់តារាស្រីលំដាប់ប្រទេស Aum Patcharapa និងបុរសដែលនាងតែងតែប្រាប់ថាជាមិត្តស្និទ្ធស្នាលនឹងគ្នា។ ពេលនេះស្រាប់តែលេចឡើងសារជាថ្មីម្ដងទៀត ស្របពេលដែលទស្សនិកជនជាច្រើនហាក់បង្ហាញការ​អារម្មណ៍​ខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីពេលថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណេតជាច្រើន បាននិងកំពុងតែតាមដានទំនាក់ទំនងរបស់ Aum និងអ្នកជំនួញប្រុស Hisonin ម្តងទៀត ដោយមានការងឿងឆ្ងល់ថា គូស្នេហ៍មួយគូនេះនឹងឈាន​ជើងចេញពីតំបន់មិត្តឬអត់? ដោយសារតែ Hisonin ក៏ជាម្ចាស់សណ្ឋាគារនៅ​ប៉ាតាយ៉ា​ដែរ។ ក្នុងពេលគេឃើញនាងលេចមុខ ដើរកៀកជាមួយម្ចាស់សណ្ឋាគារមួយនេះប្រៀបបាននឹងគូស្នេហ៍ថ្មីថ្មោង។

លើសពីនេះទៀតដែរ ការ​បញ្ចេញ​មតិ​របស់​អ្នក​លេង​អ៊ីនធឺណិត​ម្នាក់​ដែល​បាន​ចូល​មក​បង្ហាញច្បាស់ៗថា សណ្ឋាគារនៅប៉ាតាយ៉ា ដែល Aum ទៅថតរឿង “The Wind Blows Through the Stars” គឺជារបស់បុរសដែលនាងប្រាប់ថាគ្រាន់តែជាមិត្តប៉ុណ្ណោះ។ បើជាមិត្ត ម្ដេចអ្នកទាំងពីរតែងតែត្រូវបានគេប្រទះឃើញញឹកញាប់ទៅវិញ។

យ៉ាងណាមិញ នៅវេលានេះផងដែរមហាជនជាច្រើនហាកចាប់អារម្មណ៍ខ្លាំងនិងកំពុងតែតាមដានយ៉ាងប្រកៀក ក្រោយកម្មវិធីកម្សាន្ត និងទំព័រហ្វេសបុកមួយចំនួនធំបានចូលរួមទស្សន៍ទាយពីតារាស្រីដែលកំពុងតែមានទំនាក់ទំនងនឹងម្ចាស់សណ្ឋាគារ ខណៈក្នុងឈ្មោះតារាស្រីៗទាំងនោះ មានទាំង Aum Patcharapa ផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តារា​ស្រី៣​ដួង​ បង្អួត​សម្រស់​ជាមួយ​ខ្សែ​ក​ពេជ្រ តម្លៃមហាសាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម