Connect with us

ជីវិតកម្សាន្ដ

មិត្តចាស់! មាស សុខសោភា លើកទឹកចិត្ត អាណូ ឲ្យរឹងមាំ

បានផុស

នៅ

ក្នុង​នាម​មិត្តភ័ក្ដិ​ល្អ​រួម​អាជីព​សិល្បៈ​ជា​មួយ​យូរ​ឆ្នាំ​តារា​ចម្រៀង​សំនៀង​ផ្អែម​មនោ​សញ្ចេតនា អ្នក​នាង មាស សុខសោភា បាន​បង្ហាញ​នូវ​ការ​លើក​ទឹក​​ចិត្ត​ដល់​អតីត​តារា​ចម្រៀង​ និង​ពិធី​ការិនី​អ្នក​នាង​ សួន ភក្តី ហៅ អាណូ តស៊ូរ​រស់​ចិញ្ចឹម​កូន​ៗ​បន្ថែម​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង អាណូ ដូច​ប្រិយមិត្ត​ដឹង​ហើយ​ថា​កាល​ពី​ថ្មី​ៗ​កន្លង​ទៅ​នាង​បាន​ចាក់​ពោះ​ខ្លួន​ឯង​ប៉ុន​ប៉ង​សម្លាប់​ខ្លួន ប៉ុន្តែ​សំណាង​ល្អ គឺ​ត្រូវ​បាន​សង្គ្រោះ​ទាន់ ខណៈ​ពេល​នេះ​នាង​បាន​ជា​សះ​ស្បើយ និង​ចេញ​ពី​មន្ទីរ​ពេទ្យ​មក​បន្ត​របរ​លក់ដូរ​តាម​អនឡាញ​ដូច​ដើម​វិញ​តែ​នាង​មិន​ទាន់​អាច​ធ្វើការ​ធ្ងន់​បាន​ទេ ។

ដោយ​ឡែក​ចាប់​អារម្មណ៍​មក​មើល​ពី​ទំនាក់​ទំនង​របស់ វីជេ អាណូ និង​អ្នកនាង មាស សុខសោភា គឺ​អ្នក​ទាំង​ពីរ​នៅ​តែ​ស្រលាញ់​រាប់អាន​គ្នា​ដូចដើម។ ជាក់ស្ដែង មុន​នេះ​តារា​ចម្រៀង មាស សុខសោភា បាន​បង្ហោះ​រូបភាព​ស្និទ្ធស្នាល​ជា អាណូ ដោយ​ការ​ផ្តល់​កម្លាំង​ចិត្ត​ចំពោះ​តារា​ស្រី​រូប​នេះ​ថា «​ស្រលាញ់​គាត់​ណាស់ ស៊ូ ស៊ូ សូម​ព្រះម៉ែ​តាម​ថែរក្សា​គាត់​រហូត Soun Phea kdey។ ភ្លាម​ៗ​នោះ​ដែរ អាណូ បាន​ឆ្លើយ​ដោយ​ខ្លី​ថា​អរគុណ​ណាស់​មិត្តសម្លាញ់»។

គេ​ចាំ​បាន​ថា កាល​ពី​ថ្មី​ៗ​នេះ​ មហាជ​អ្នក​គាំទ្រ​បង្ហាញ​ការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​គ្រប់គ្នា​បន្ទាប់​ពី​អតីត​តារា​ចម្រៀង​អ្នក​នាង សួន ភក្ដី​ ហៅ វីជេ អាណូ បាន​ធ្វើការ​ឡាយ​វីដេអូ​រៀបរាប់​ពី​ទុក្ខ​សោក​ដែល​នាង​កំពុង​ជួប​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ។ ក្នុង​នោះ​ វីជេ អាណូ ថែម ទាំង​យក​កូន​កាំបិត​ប៉ុងប៉ង​ចាក់​សម្លាប់​ខ្លួនឯង​ទៀត​ផង។

តារា​ចម្រៀង​អ្នក​នាង អាណូ បច្ចុប្បន្ន​ក្រៅ​ពី​ការងារ​លក់​ដូរ​អនឡាញ (បាយ​ស្រូប​ម្ហូប​អាហារ​ច្រើន​មុខ​ និង​សំលៀកបំពាក់​ជា​ដើម) នោះ ​ថ្មីៗ​មុន​នេះ​ដែរ ​នាង​ក៏​បាន​ប្រកាស​ចង់​រក​ការងារ​បន្ថែម​ផ្សេង​ទៀត​ដើម្បី​រក​ចំណូល​សម្រាប់​ជីវភាព និង​ថែ​ទាំ​ព្យាបាល​ជំងឺ​កូន​ស្រី​របស់​នាង​ផងដែរ។ដោយ​ឡែក​មុន​នេះ នាង​បាន​សុំ ការ​ផ្តល់​កម្លាំង​ចិត្ត​​ពី​អ្នក​គាំទ្រ​ដើម្បី​ខំ​តស៊ូ​បន្ត​ទៅ​មុខ​ទៀត៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

គណៈរដ្ឋមន្ត្រីថៃអនុម័ត​ បុណ្យបណ្តែត​​កន្ទោង​​ ក្នុងបញ្ជីភណ្ឌវប្បធម៌អរូបីរបស់យូណេស្កូ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

មីយ៉ាន់ម៉ា​​សុខចិត្ត​ដោះលែង​អ្នក​ទោស​នេសាទ​ថៃ​៤នាក់​ ក្រោយសម្របសម្រួល​ជិតកន្លះឆ្នាំ​​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

Sokha Hotels

ព័ត៌មានពេញនិយម