ជីវិតកម្សាន្ដ
យ៉ែម សំអូន ស្រក់ទឹកភ្នែក ក្រោយមើលវីដេអូដំណើរជីវិតក្នុងឆ្នាំ ១៩៩៥
តារាចម្រៀងជើងចាស់ដែលបច្ចុប្បន្នកំពុងឱបឈ្មោះជាពោះម៉ាយលោក យ៉ែម សំអូន សុខៗ ស្រាប់តែទម្លាយអារម្មណ៍នឹកឃើញរឿងអតីតកាលជិត ៣០ ឆ្នាំមុន ខណៈលោកនិយាយថា ចាប់ផ្ដើមស្រក់ទឹកភ្នែកក្រោយបានមើលវីដេអូ នៃដំណើរជីវិតក្នុងឆ្នាំ ១៩៩៥។

រម្លឹកដល់រឿងអតីតកាលកាលពីឆ្នាំ ១៩៩៥ លោក យ៉ែម សំអូន បញ្ជាក់ថា កាលនោះទើបតែមានអាយុ ១៩ ឆ្នាំ ស្របពេលលោកបានតស៊ូដើរលើវិថីសិល្បៈ និងជីវិតដ៏វែងឆ្ងាយ។ ក្នុងនោះ លោក យ៉ែម សំអូន ក៏បានបង្ហោះភ្ជាប់ជាមួយវីដេអូចម្រៀងដែលច្រៀង និងសម្តែងរួមគ្នាជាមួយតារាចម្រៀងស្រី គឹម លក្ខិណា។

លោក យ៉ែម សំអូន បានបញ្ជាក់ពីអារម្មណ៍លោកថា«ក្រោយពីបានមើលរូបភាពវីដេអូនេះហើយ ហេតុអ្វីក៏ទឹកភ្នែកខ្ញុំហូរមកអ៊ីចឹង …នឹកម៉ែ ក្មេងស្រុកស្រែម្នាក់ ក្នុងវ័យ ១៩ ឆ្នាំ នាឆ្នាំ ១៩៩៥ នៃដំណើរជីវិតដ៏វែងឆ្ងាយរបស់ ខ្ញុំ ឱ….! ការងារដ៏កម្សត់របស់ខ្ញុំអើយ រូបភាពដែលកម្រ»។ យ៉ាងណាថ្វីត្បិតតែមានវ័យជ្រេបន្តិច លោក យ៉ែម សំអូន នៅតែរក្សាសំឡេងច្រៀងបានពីរោះដដែល។

ជាមួយគ្នានេះ គេសង្កេតឃើញថា លោក យ៉ែម សំអូន អំឡុងពេលមួយរយៈចុងក្រោយនេះ កាក់កបខ្លាំងជាមួយនឹងការកើបលុយពីវិថីសិល្បៈ។ មិនតែប៉ុណ្ណោះ លោក យ៉ែម សំអូន ក៏ត្រូវបានគេចាត់ទុកថាជាតារាជើងចាស់ដែលរក្សាបានប្រជាប្រិយភាពខ្លាំងទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ