ជីវិតកម្សាន្ដ
Andy Lau ចង់ជ្រៀតខ្លួនចូលក្នុងពិភពហូលីវូដ ដូចមិត្តរួមជំនាន់
ដើមឡើយតារាសម្ដែង Andy Lau អតីតតួ លី តាវហួ តែងតែបដិសេធខ្លួនក្នុងការប្រឡូកលើវិស័យហូលីវូដ ដោយយល់ឃើញថា ហូលីវូដពុំសូវផ្ដល់តម្លៃដល់អ្នកសិល្បៈចិន ប៉ុន្តែពេលនេះលោកបែរជាប្រែចិត្ត ក្រោយមិត្តរួមជំនាន់ម្នាក់ជោគជ័យខ្លាំងក្នុងវិស័យនេះ។

នៅឯពិធីបិទមហោស្រពភាពយន្តអន្តរជាតិតូរ៉ុនតូលើកទី ៤៨ (Toronto International Film Festival-TIFF) កាលពីពេលថ្មីៗកន្លងទៅ តារាសម្ដែងហុងកុង Andy Lau បានបង្ហើបថា លោកត្រៀមខ្លួនចូលហូលីវូដរួចហើយ តែលោកចង់ដឹងវិញថា តើហូលីវូដមានកន្លែងសម្រាប់លោកដែរឬទេ។

ការថ្លែងបែបនេះ ដោយសារពេលឡើងទទួលពានរង្វាន់តារាសម្ដែងឆ្នើមនៅក្នុងកម្មវិធី TIFF មានគេសួរលោកថា តើលោកចង់ចូលហូលីវូដដូច Tony Leung ដែលជាមិត្តរួមជំនាន់របស់លោកដែរឬអត់។ តារាវ័យ ៦១ឆ្នាំរូបនេះ ឆ្លើយដោយមិនស្ទាក់ស្ទើរថា លោកត្រៀមខ្លួនគ្រប់ពេល៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មិននឹកស្មាន អតីតតួ លី តាវហួ អត់ហូបបាយ ១០ឆ្នាំ ដើម្បីថែរក្សារាង

-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?