ជីវិតកម្សាន្ដ
សួន ពិសិដ្ឋ ៖ ក្នុងនាមជាកូនខ្មែរ កើតលើទឹកដីខ្មែរ ត្រូវមានមនសិការ ឆន្ទៈ ជាភាពវិជ្ជមានសម្រាប់ជាតិ
ចាប់ប្រឡូកវិស័យសិល្បៈមានរយៈពេលយូរឆ្នាំមកនេះ អ្នកនិពន្ធល្បីឈ្មោះលោក សួន ពិសិដ្ឋ បានសាងស្នាដៃជាច្រើនតាមរយៈការនិពន្ធបទចម្រៀងល្បី និងពីរោះៗ សម្រាប់អ្នកសិល្បៈចាស់ ក្មេង ប្រុស ស្រី ជាច្រើនដួង។ កាន់តែពិសេសថែមទាំងនោះ លោក សួន ពិសិដ្ឋ ក៏មានទេពកោសល្យផ្នែកសម្ដែងទៀតផង។

យ៉ាងណាមិញថ្មីៗនេះ លោក សួន ពិសិដ្ឋ បានបញ្ចេញទស្សនៈដោយបំផុសដល់អ្នកគាំទ្រ និង បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ឲ្យចូលរួមបង្ហាញនូវអ្វីដែលជាភាពវិជ្ជមានលើបណ្ដាញសង្គម ក្នុងបំណងដើម្បីឲ្យបរទេសបានឃើញ បានស្គាល់ពីភាពអស្ចារ្យរបស់កម្ពុជា។ លោកបញ្ជាក់ថា ក្នុងនាមជាកូនខ្មែរ កើតលើទឹកដីខ្មែរ រស់លើទឹកដីខ្មែរ ជាប្រជាពលរដ្ឋខ្មែរ មានជីវិតឈាមជ័រជាកូនខ្មែរ គឺ ត្រូវមានមនសិការឆន្ទៈ។

លោក សួន ពិសិដ្ឋ បានបន្តថា «អ្នកក៏មានកាតព្វកិច្ចត្រូវតែចូលរួមបង្ហាញនិយាយតែរាល់គ្រប់អ្វីៗ ដែលជាភាពវិជ្ជមានដែលល្អ ដែលនាំជាប្រយោជន៍ ដែលអស្ចារ្យ ដែលមានភាពអភិវឌ្ឍន៍រីកចម្រើនប្រសើរដែលឧត្ដុង្គឧត្ដមរបស់ខ្មែរយើងនៅក្នុងប្រព័ន្ធបណ្ដាញសង្គម និងឲ្យបរទេសអន្តរជាតិជាសកលបានឃើញ បានស្គាល់ បានដឹង បានឮ ពីភាពអស្ចារ្យរបស់ខ្មែរ»។

អ្នកនិពន្ធរូបនេះបន្ថែមថា «ទង្វើនេះគឺនឹងបាននាំជាប្រយោជន៍ដល់យើងទាំងអស់គ្នា ព្រមទាំងនាំជាប្រយោជន៍ដល់បរទេសគ្រប់ជាន់ថ្នាក់ និងទាំងពាណិជ្ជករ អ្នកវិនិយោគទុនបរទេសអន្តរជាតិជាសកល មកវិនិយោគក្នុងប្រទេសរបស់យើង ដើម្បីបន្តបង្កើនការពង្រីកសេដ្ឋកិច្ចក្នុងស្រុកយើងឲ្យកាន់តែមានវិសាលភាព ភាពរីកចម្រើនជាអតិបរមា និងភាពអភិវឌ្ឍន៍ជាវិជ្ជមានកាន់តែខ្លាំងក្លា កាន់តែបន្តភាពរីកចម្រើនសេដ្ឋកិច្ចជាតិ ក៏ដើម្បីយើងទាំងអស់គ្នា និងជាតិខ្មែរ»៕
អត្ថបទ ៖ ចាន់រ៉ា




-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?