Connect with us

ជីវិតកម្សាន្ដ

តារាសម្តែងជើងចាស់ គង់ ប៊ុនសុន ចេញមុខសុំផលិតករហៅសម្តែង ខណៈរបរលក់នំមិនសូវដាច់

បានផុស

នៅ

តារា​សម្ដែង​ស្រី​វ័យ​ជរា​អ្នក​​ស្រី គង់ ប៊ុនសុន ឬ​សម្ភ័ស ប៊ុន​សុន បាន​ចេញ​មក​បង្ហើយ​សុំ​ផលិតករ ​ហៅ​ថត​សម្ដែង​ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​ជីវិត​ ខណៈ​របរ​លក់​នំ​មិន​សូវ​ដាច់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី គង់ ប៊ុនសុន គឺ​ជា​សិល្ប​ការិនី​ម្នាក់​ក្នុង​ចំណោម​អ្នក​សិល្បៈ​វ័យ​ជរា​មួយ​ចំនួន​ទៀត​ដែល​កំពុង​មាន​ជីវភាព​ខ្វះខាត​ និង​មាន​ជំងឺ​ប្រចាំ​កាយ។ ប៉ុន្តែ​អ្វី​ដែល​អភ័ព្វ​ជាង​គេ​ទៀត​នោះ​ គឺ​ពុំ​មាន​កូន​ចៅ​ដែល​មាន​ដៃ​រឹង​ស្មា​មាំ​ជួយ​ជ្រោមជ្រែង​នោះ​ទេ​ ដោយ​គាត់​ត្រូវ​ដើរ​រាល់ ថ្ងៃ​ដើម្បី​លក់នំ​តាម​ផ្លូវ ឬ បាំង​ឆត្រ​អង្គុយ​លក់​នំ​ពេល​មេឃ​កំពុង​រលឹម​ជា​ដើម។

តារា​សម្តែង​គង់ ប៊ុនសុន បាន​លើក​ដៃ​អំពាវ​នាវ​ថា “សូម​បង​ប្អូន​មេត្តា​ជួយ​ហៅ ខ្ញុំ​ថត​ផង​ដើម្បី​បាន​ថវិការ​ចិញ្ចឹម​ជីវិត​ ព្រោះ​រាល់​ថ្ងៃ​ខ្ញុំ​លក់​នំ​គឺ មិន​សូវ​ដាច់​ទេ​ ពេល​ខ្លះ​ខ្ញុំ​បាំងឆត្រ​អង្គុយ​លក់​នំ​ពេល​មេឃ​កំពុង​រលឹម​លក់​នៅ​តាម​ដង​ផ្លូវ​២៧១ ជិត​អតីត​ធនាគារ ANZផ្សារ​ដើម​ថ្កូវ” ។

តារា​ជើង​ចាស់​រូប​នេះ​បញ្ជាក់​ថា ទាំង​អស់​​នេះ​ជា​រូប​ថត​អនុស្សាវរីយ៍​ដែល​ខ្ញុំ​បាន​ចូលរួម​សំដែង​ជា​មួយ​តារា​ល្បី​ៗ​ជា​ច្រើន និង​បាន​ចូលរួម​សំដែង​ភាព​យន្ត​ជា​ច្រើន​រឿង និង​រឿង​អប់រំ​ខ្លី​ៗ ខ្ញុំ​បាន​ចូលរួម​ថត​ស្ពត​ថត​បទ ចម្រៀង​ជា​មួយ​ដូច​ជា​ ផលិត​កម្ម​ហង្ស មាស, ថោន , សាន់ដេ និង​បាន​ចូលរួម​សម្ដែង​ក្នុង​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន​។ លេខទូរស័ព្ទ,០៩៩ ៤៤៤ ៨៥៨។

តារា​ស្រី​​អ្នក​ស្រី គង់ ប៊ុនសុន បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាម​រយៈ​អាជីព​សម្ដែង​តាំង​ពី​ឆ្នាំ​២០១២។ក្រៅពី​សម្ដែង​កន្លង​មក​អ្នក​ស្រី​ក៏​ចេះ​ច្រៀង និង​បាន​បង្ហើរ​សំនៀង​​បទ​មរតក​ដើម​ជា​ច្រើន​ផងដែរ៕

អត្ថបទ៖​ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៩ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម