Connect with us

ជីវិតកម្សាន្ដ

រតនៈ ពិសី ចាត់ទុក ២០២៣ ជាឆ្នាំរងគ្រោះ ប្រឈមបំណុលរាប់សិបម៉ឺនដុល្លារ ដោយសារតុងទីន

បានផុស

នៅ

តារា​ចម្រៀង​សិច​ស៊ី កញ្ញា រតន: ពិសី បាន​ចាត់​ទុក​ថា​ឆ្នាំ២០២៣ នេះ ​គឺ​ជា​ឆ្នាំ​ដែល​នាង​រង​គ្រោះ រង ថ្ម​បាក់​ ព្រោះ​ជួប​បញ្ហា​ប្រឈម​រឿង​រ៉ាវ​បំណុល​រាប់​សិប​ម៉ឺន​ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធ​នឹង​រឿង​បំណុល​រាប់​សិប​ម៉ឺន​ដុល្លារ​ដែល​ត្រូវ​គេ​ជំពាក់​នេះ​ដែរ តារាស្រី រតន: ពិសី បាន​បញ្ជាក់ ថា​នាង​ គឺ​ជា​ជនរង​គ្រោះ​ ព្រោះ​ត្រូវ​ប្រឈម​មុខ​ចេញ​សង​ជំនួស​គេ(សង​ជំនួស​កូន​បំណុល) ខណៈ រតនៈ​ ពិសី កន្លង​មក​នាង​តែង​បង្ហើប​ពី​បញ្ហា​ជួប​រឿង​រ៉ាវ​ពិបាក​ចិត្ត​ព្រោះ​កូន​តុងទីន​បោក​លើ​​សេចក្ដី​ទុក​ចិត្ត​ដោយ​គេ​ជំពាក់​លុយ​រាប់​សិប​ម៉ឺន​ដុល្លារ​មិន​ព្រមសង។

ជា​ថ្មី​ម្តង​ទៀង​ ស្រី​ស្អាត​សម្បូរ​សាច់​ដើម​ទ្រូង​ទ្រលុក​ទ្រលន់ រតន: ពិសី បាន​និយាយ​ថា «២០២៣​ ជា​ឆ្នាំ​ដែល​ខ្ញុំ​រង​គ្រោះ ​រង​ថ្ម​បាក់ រហូត​ទទួល​យក​ខ្លួនឯង​មិន​ចង់​បាន​តែ​យ៉ាង​ណា​ក៏​នៅ​តែ​បន្ត​ទទួល​រង​គ្រប់​យ៉ាង សុំ​ទោស​គ្រប់​យ៉ាង​មិនមែន​មាន​តែ​ខ្ញុំ​ទេ….»។

ថ្វី​ត្បិត​បញ្ហា​បំណុល​ទាំង​នេះ​កំពុង​ប្រឈម និង​ក្លាយ ជា​បន្ទុក​សម្រាប់​នាង​ក្នុង​ការ​ចេញ​​មុខ​សង​ជំនួស​​កូន​បំណុល​​មួយ​ចំនួន​យ៉ាង​នេះ​ក្តី។ ប៉ុន្តែ​តារា​ស្រី​សិច​ស៊ី រតនៈ ថ្មី​ៗ​មុន​នេះ​ ក៏​បាន​ប្រកាស​ពី​​ការ​ពង្រឹង​ស្មារតី​រឹង​មាំ​ដោះ​ស្រាយ​រាល់​គ្រប់​បញ្ហា​ ដែល​បាន​នឹង​កំពុង​ប្រឈម​កើត​ឡើង​នៅ​ចំពោះ​មុខ​ដោយ​ភាព​ក្លាហាន​នឹង​មាន​ទំនូល​ខុស​ត្រូវ​ខ្ពស់​បំផុត។

សូម​ជម្រាប​ដែរ​ថា​ បន្ទាប់​ការ​បង្ហាញ​មុខ​កូន​បំណុល​បន្ត​បន្ទាប់​កញ្ញា រតនៈ ពិសី ក៏​ធ្លាប់​បាន​រម្លឹក​ដល់​អ្នក​លក់​អនឡាញ​ល្បី​ឈ្មោះ​ អឿន ម៉ូលីកា ដែល​បច្ចុប្បន្ន​កំពុង ជាប់​ទោស​នៅ​ពន្ធនាគារ​ ដូច្នេះ​ថា «គ្រា​ន់​តែ Mo Lika ម្នាក់​ខ្ញុំ​អស់​ជាង ១៨៤ ៥២០ ដុល្លារ តើ​អ្នក​ណា​ជួយ​ខ្ញុំ​បាន​ពេល​នេះ ? ខ្ញុំ​ត្រូវ​សង​គេ​ដែរ។ ចំណែក​ក្រៅ​ពី​នេះ ក៏​ត្រូវ​បាន ពិសី បញ្ចេញ​អត្តសញ្ញាណ​ជា​បន្ត​បន្ទាប់​ផង​ដែរ»៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម