ជីវិតកម្សាន្ដ
ក្រោយក្លាយជាប្ដីប្រពន្ធពេញច្បាប់ គូស្នេហ៍ថ្មីថ្មោង Mark-Kim កាន់តែមានសុភមង្គល
ពិធីរៀបការដ៏រ៉ូមែនទិកបំផុតរបស់គូស្នេហ៍ក្នុងវិស័យសិល្បៈមួយគូនេះ បានបញ្ចប់ជាស្ថាពរ។ ក្រោយស្គាល់គ្នាជាង ៨ ឆ្នាំ Kimberly និង Mark Prin បាននាំសាច់ញាតិ មិត្តភ័ក្ដិ និងសមាជិកគ្រួសារជិតស្និទ្ធប្រារព្ធពិធីមង្គលការជាមួយគ្នាយ៉ាងកក់ក្តៅនៅបឹង Como ប្រទេសអ៊ីតាលី កាលពីថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២៣។

ទោះយ៉ាងណាក៏ដោយ ពិធីនេះមិនទាន់ចប់ទេ ព្រោះទាំង Mark និង Kim បានឆ្លៀតឱកាសជួបជុំមិត្តភ័ក្តិ និងក្រុមគ្រួសារយ៉ាងកក្រើក ហើយរៀបចំដំណើរកម្សាន្តបន្ត។ វាជាកន្លែងសម្រាកលំហែកាយ បន្ទាប់ពីការរៀបចំដ៏លំបាកអស់រយៈពេលមួយឆ្នាំ។
រាល់រូបភាពនៃសកម្មភាពពិសេសៗទាំងនោះ Mark បានបង្ហោះជាវីដេអូឃ្លិបតាមរយៈ TikTok ដោយបង្ហាញឲ្យឃើញគូស្នេហ៍ទើបរៀបការថ្មីថ្មោងនេះ បានទទួលភារកិច្ចនាំគ្នាទៅធ្វើសកម្មភាពជាក្រុម ដើម្បីពង្រឹងទំនាក់ទំនងជាមួយគ្រួសារទាំងសងខាងឲ្យកាន់តែស្អិតរមួតលើសមុន។

យ៉ាងណាមិញ អ្នកអ្នកគាំទ្រ និងមិត្តរួមអាជីពក្នុងវិស័យសិល្បៈបានសម្ដែងការបញ្ចេញមតិថា ពិតជាច្រណែននឹងស្នេហារបស់គូស្នេហ៍មួយគូនេះ។ ពួកគេបានសម្តែងការកោតសរសើរ និងជូនពរឲ្យពួកគេទាំងពីរក្លាយជាគ្រួសារដ៏ល្អឥតខ្ចោះជារៀងរហូត៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពាក្យចចាមអារ៉ាម Aum និងបុរសដែលនាងថាជាមិត្តស្និទ្ធស្នាលផ្ទុះឡើងម្ដងទៀត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ