ជីវិតកម្សាន្ដ
Best ទម្លាយមូលហេតុ ដែលនាងមិនអាចធ្វើជាមិត្តជាមួយអតីតសង្សារ
ត្បិតថា ត្រលប់មកនៅលីវវិញមួយរយៈធំក្ដី ប៉ុន្តែតារាសម្តែងស្រី Best Rakwanee នៅតែមានមហាជនជាច្រើនសួរថា តើនាងនឹងត្រលប់មកត្រូវរ៉ូវគ្នាជាមួយអតីតគូស្នេហ៍របស់នាងវិញទេ? ស្របពេលដែលនាងបញ្ជាក់ថា មិនមានថ្ងៃនោះទេ ហើយក៏មិនមែនជាមិត្តភក្តិដែរ។

ដោយឡែក កាលពីពេលថ្មីៗនេះ Best បានបង្ហាញខ្លួនក្នុងកម្មវិធី De – Talk EP.18 របស់ Tum and Dome ហើយប្រាប់ពីមូលហេតុដែលនាងមិនអាចត្រលប់ទៅជាមិត្តជាមួយអតីតមិត្តប្រុសឬជាមនុស្សរាប់អានគ្នាដូចមុនបាន។
ថ្លែងក្នុងបទសម្ភានន៍នោះផងដែរ តួឯកស្រីក្នុងរឿង “បេះដូងអ្នកសង្រ្គោះ” រូបនេះបាននិយាយយ៉ាងវែងអន្លាយថា “ខ្ញុំមិនដែលគិតចង់ធ្វើជាមិត្តនឹងអតីតរបស់ខ្ញុំទេ។ ប្រសិនបើយើងជាមិត្តនឹងអតីត មិត្តស្រីថ្មីរបស់គាត់ប្រហែលជាមិនចូលចិត្តយើងទេ។ បើយើងគោរពមិត្តប្រុសថ្មី ហើយគោរពសង្សារថ្មីរបស់យើង សួរថាតើយើងនៅតែអាចធ្វើការជាមួយគ្នាបានទេ? ខ្ញុំគិតថាមិនអាចមានថ្ងៃនោះបានឡើយ” ។
សូមរម្លឹកដែរថា Best Rakwanee បានជួបជាមួយតារាសម្ដែង Tongtong Kitsakorn ក្នុងរឿងភាគ “បេះដូងអ្នកសង្រ្គោះ” ក្រោយមកពួកគេក៏ប្រកាសពីទំនាក់ទំនងស្នេហាជាសាធារណៈ។ មិនប៉ុន្មាន គូស្នេហ៍មួយនេះបានបែកគ្នាក្រោមហេតុផលមិនយល់ចិត្តគ្នា៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយក្លាយជាប្ដីប្រពន្ធពេញច្បាប់ គូស្នេហ៍ថ្មីថ្មោង Mark-Kim កាន់តែមានសុភមង្គល

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?