ជីវិតកម្សាន្ដ
Jisoo ត្រូវទស្សនិកជនគាំទ្រឲ្យក្លាយជាតួស្រីក្នុងភាពយន្តតុក្កតា One Piece រដូវកាលទី ២
“One Piece” រឿងភាគអាមេរិករបស់ Netflix និងបានធ្វើការកែសម្រួលទៅជារឿងតុក្កតាដ៏ពេញនិយមបំផុតរបស់ប្រទេសជប៉ុន ហើយក៏ទទួលបានការវាយតម្លៃដ៏អស្ចារ្យ។ ពេលនេះគ្រោងនឹងផលិតរដូវកាលទី ២ ខណៈដែលអ្នកគាំទ្រចង់ឲ្យតួស្រីជា Jisoo។

លើសពីនេះទៀតដែរ ចំនួនម៉ោងដែលបានមើលក្នុងសប្តាហ៍ដំបូងកាលពីរដូវកាលទីមួយទទួលបានលើសពី ១៤០ លាន ហើយប្រទេសចំនួន ៩៣ ជុំវិញពិភពលោកបានជាប់ចំណាត់ថ្នាក់ក្នុងចំណោមកម្មវិធីកំពូលទាំង១០ ប្រចាំសប្តាហ៍ ដែលធ្វើឲ្យរឿង”ONEPIECE” Season 2 មានការទន្ទឹងរង់ចាំយ៉ាងខ្លាំងនៃបណ្ដាអ្នកទស្សនា។
ក្រៅពីតួស្រី Chopper ដែលរើសបាន តួថ្មីដែលគ្រប់គ្នាទន្ទឹងរង់ចាំបំផុតនោះគឺ Boa Hancock ឬ Princess Snake ខណៈអ្នកគាំទ្រស្នើសុំឲ្យ Jisoo សមាជិកក្រុម BLACKPINK សម្តែងជាតួអង្គមួយនេះ។
Princess Snake ឬ Boa Hancock គឺជាស្ត្រីតែមួយគត់ក្នុងចំណោមអ្នកចម្បាំងទាំង៧នៅក្រោមស្តេច។ នាងគឺជានារីស្អាតបំផុតក្នុងលោក នាងមានសក់វែងពណ៌ខ្មៅ និងភ្នែកមានពណ៌ខៀវងងឹត រាងខ្ពស់ និងសុដន់ធំបែបស្ទាយ J-cup គឺជាលក្ខណៈពិសេសរបស់នាង។

ដើម្បីគាំទ្ររូបរាងរបស់នារីស្អាតបំផុតក្នុងពិភពលោកក្នុងរឿង “ONEPIECE” អ្នកគាំទ្រមួយចំនួនបានណែនាំយ៉ាងខ្លាំងដល់ Jisoo ឲ្យសម្តែង។ អ្នកគាំទ្រថែមទាំងបានបង្កើតរូបភាពពិតរបស់ Jisoo ទៅជា Pirate Empress ផងដែរ អ្នកអាចមើលឃើញថាម៉ូដសក់របស់ Ji-soo គឺដូចគ្នាបេះដាក់ទៅនឹងតុក្កតាមួយនេះផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ភាគហ៊ុន YG កាន់តែដុនដាបខ្លាំង ក្រោយពាក្យចចាមអារ៉ាមថា Jennie, Jisoo, Lisa មិនបន្តកុងត្រា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ