ជីវិតកម្សាន្ដ
ម៉ា ដូណា ប្រកាសទារលុយតារាកំប្លែងស្រីល្បីឈ្មោះពីររូប ផ្អើលហ្វេសប៊ុក
អស់ការអត់ធ្មត់ តារាសម្តែង និងកំប្លែង ម៉ា ដូណា នៅរសៀលថ្ងៃទី ២២ ខែកញ្ញានេះ បានប្រកាសយ៉ាងក្តៅគគុកទារលុយតារាកំប្លែងស្រី ២ រូប ដែលជំពាក់ក្នុងម្នាក់ៗ ខ្ទង់រាប់ម៉ឺនដុល្លារ។
តារាកំប្លែងស្រី ២ រូប ដែលត្រូវបានមិត្តរួមអាជីពលោក ម៉ា ដូណា ទម្លាយរឿងជំពាក់បំណុលរួមមាន តារាកំប្លែង ខ្ញុង និងអតីតតារាកំប្លែង ក្អយ។ យោងតាមខ្លឹមសារតារាកំប្លែង ម៉ា ដូណា បង្ហោះនៅលើហ្វេសប៊ុក មុននេះ បានលើកឡើងថា «នាងខ្ញុង នាងឯងឃើញអញស្រួល មិនខ្វល់លុយអញ អញស្រួលណាស់ តែកុំឲ្យអញខឹងដល់ក អញសម្រួល ២ ឆ្នាំជាងហើយ ១ ខែ សុំអញបង់ ៥០០ ដុល្លារ អញយល់ ព្រមទាំងប្តីសុំសម្រួល តែបង់បាន ៣/៤ ខែ ក៏លែងបង់ ឥឡូវចង់យ៉ាងម៉េចមីថោកទាប មីក្រឡេចក្រឡុច ពីមុនអញឃើញនាងឯងចង់ងាប់ អញខំអាណិត និងសម្រួលអារម្មណ៍»។
ម៉ា ដូណា បន្តថា «ឥឡូវបើនាងឯងចង់បង្ហោះថាចង់ងាប់ទៀត លុយ ៤៥០០ ដុល្លារ នៅកន្ទុយប៉ុន្មាន អញចូលបុណ្យ សល់ ៤ ម៉ឺនដុល្លារ ឲ្យនាងឯងចុះនរក កុំឲ្យអញប្តឹងចូលគុក អញប្រាប់ឲ្យហើយ កុំភ្លេចថាមានស្នាមផ្តិតមេដៃ លើកក្រោយអញឃើញនាងឯងកន្លែងណា អញលែងទុកមុខ បាញ់លុយឲ្យអញមុនមានរឿងធំ»។
ម៉ា ដូណា បញ្ជាក់ទៀតថា «នៅមីអ្នកកំប្លែង ក្អយ ទៀត លុយ ៤ ម៉ឺនដុល្លារជាងដូចគ្នា កុំឃើញអញស្ងាត់ តិចថាអញភ្លេច តែអញកំពុងរៀបចំឯកសារដើម្បីដីកាចាប់ងែងដូចគ្នា អញមិនបង្ហោះរូបងែងទេ កុំភ័យ សំណុំដីកាចុះចាប់ពេលណាមិនចូលខ្លួនដោះស្រាយ អញមានរូបបង្ហោះងែងហើយ»។ យ៉ាងណា មិនទាន់មានប្រតិកម្មឆ្លើយពីសំណាក់តារាកំប្លែងទាំង ២ រូបខាងលើ ជុំវិញការទម្លាយរបស់ លោក ម៉ា ដូណា នៅឡើយទេ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់