Connect with us

ជីវិតកម្សាន្ដ

ខ្ញុង ឆ្លើយតប ម៉ា ដូណា រឿងប្រកាសទារលុយប្រើពាក្យសម្ដីគ្រោតគ្រាត

បានផុស

នៅ

បន្ទាប់ពី​តារា​កំប្លែង ម៉ា ដូណា បង្ហោះ​សារ​ទារ​លុយ​ជា​សាធារណៈ​នៅ​លើ​បណ្ដាញ​សង្គម បាន​ប្រមាណ​កន្លះ​ម៉ោង ស្រាប់តែ​តារា​កំប្លែង​អ្នកនាង ស្រេង សុ​កាន់​ដា ហៅ ខ្ញុង ចេញមុខ​ឆ្លើយតប​ភ្លាមៗ ដោយ​បង្ហាញ​ហេតុផល និង​ការ​អន់ចិត្ត​ចំពោះ​ការ​ប្រើ​ពាក្យសម្ដី​យ៉ាង​គ្រោតគ្រាត​របស់ ម៉ា ដូណា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ខ្ញុង បាន​បញ្ជាក់​ទៅកាន់​លោក ម៉ា ដូណា ថា «ខ្ញុំ​មិន​តបត​ទេ ព្រោះ​ខ្ញុំ​មិន​បាន​បោកប្រាស់​អ្នកណា​ដូច​ការ​ជេរប្រមាថ​មើលងាយ​របស់​អ្នក​ឡើយ ការ​ជេរ​ប្រមាថ​ខ្ញុំ​ទាំង​ប៉ុន្មាន​ទូល​ខ្លួនឯង​ចុះ ខ្ញុំ​ជំពាក់ ខ្ញុំ​ប្រឹង​រក​សង​តាម​លទ្ធភាព សូម្បីតែ​គ្រែ​ដេក​ក៏​ខ្ញុំ​កាត់​សង​ដែរ ហៅ​ខ្ញុំ​ទៅលេង​កម្មវិធី ក៏​ខ្ញុំ​ទៅ​កាត់​សង​ដែរ»។

អ្នកនាង ខ្ញុង បាន​និយាយ​ទៀត​ថា «កន្លែង​ណា​ដែល​ថា ខ្ញុំ​បោកប្រាស់ រក​បាន​តិចតួច​ខ្ញុំ​ដាក់​ទៅ​រហូត ពេល​ខ្ញុំ​រក​មិនបាន​ខាន​ដាក់​ទៅ​ក៏​បង្ហោះ​ជេរប្រមាថ​មើលងាយ​ខ្ញុំ​ទាំង​ប្ដី​ទាំង​ប្រពន្ធ ទោះ​តតាំង​មុខ​ច្បាប់​ក៏​ខ្ញុំ​លែង​ខ្លាច​ដែរ ព្រោះ​ខ្ញុំ​នៅ​រស់​ជ្រងោ​ដើម្បី​រក​សង តែ​អ្នក​ឯង​ជេរប្រមាថ​បរិហារ​កេរ្តិ៍​ខ្ញុំ​ជា​សាធារណៈ នេះ​យ៉ាងម៉េច​វិញ ប្រមាថ​ទាំង​អាយុជីវិត​ដល់​គ្រួសារ​ខ្ញុំ​ទៀត»។

សូម​បញ្ជាក់​ថា តារា​សម្តែង និង​កំប្លែង ម៉ា ដូណា នៅ​រសៀល​ថ្ងៃ​ទី ២២ ខែ​កញ្ញា​នេះ បាន​ប្រកាស​យ៉ាង​ក្តៅ​គគុក​ទារ​លុយ​តារា​កំប្លែង​ស្រី ២ រូប ដែល​ជំពាក់​ក្នុង​ម្នាក់ៗ ខ្ទង់​រាប់​ម៉ឺន​ដុល្លារ។ ក្នុង​ចំណោម ២ នាក់ លោក ម៉ា ដូណា បាន​បញ្ជាក់​ថា ខ្ញុង ជំពាក់​លុយ​ជាង​ម៉ឺន​ដុល្លារ មាន​រយៈពេល​ជាង ២ ឆ្នាំ​ហើយ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម