Connect with us

ជីវិតកម្សាន្ដ

Mark Prin បង្ហោះសារអបអរគម្រប់ខួប១០ឆ្នាំ នៃថ្ងៃផ្ដើមស្រលាញ់ Kimberly ដំបូង

បានផុស

នៅ

ថ្វីត្បិតតែពួកគេទើបតែរៀបមង្គលការដ៏រំភើបមួយ កាលពីប៉ុន្មានថ្ងៃមុនក៏ដោយ។ ប៉ុន្តែ​ភាព​ផ្អែមល្ហែម​របស់​គូស្នេហ៍​ថ្មីថ្មោង Mark Prin និង Kimberly មិន​ឈប់​ត្រឹម​នេះ​ទេ។ ស្របពេលដែល​ទស្សនិកជនបានឃើញខាងប្រុស បង្ហោះរូបគូ​ផ្អែមល្ហែម​ញឹកញាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយរយៈចុងក្រោយនេះ Mark Prin បានបង្ហោះសារដ៏វែងអន្លាយក្នុងថ្ងៃគម្រប់ខួប១០ឆ្នាំ ដែលតារាប្រុសរូបនេះ​ផ្ដើមស្រលាញ់ Kimberly ដំបូង រហូតអ្នកទាំងពីរឈានដល់ថ្ងៃមង្គការ​ជាមួយគ្នា ​នៅ​ឯ​ប្រទេសអ៊ីតាលី។

តាមរយៈបណ្ដាញ​សង្គម​ផ្ទាល់ខ្លួន Mark Prin បានបង្ហោះសារអមនឹងរូបភាព​គូស្នេហ៍​លាយឡំ​គ្នា​ដោយ​សរសេរថា “ថ្ងៃដ៏សំខាន់បំផុតក្នុងជីវិត, ថ្ងៃដែលមនុស្សដែល​យើង​ស្រលាញ់ និងមនុស្សដែលស្រលាញ់យើងមកជាមួយគ្នា។, ថ្ងៃ​រីករាយបំផុត។ យើងបានឆ្លងកាត់មកជាមួយគ្នា ទទួលបានបទពិសោធន៍ផ្អែមល្ហែម ឈឺចាប់ ចត់ និងល្វីងលាយឡំគ្នា។
ហើយទីបំផុត ពួកយើងបានមកដល់ថ្ងៃនេះជាមួយគ្នា។ អរគុណអូនសំឡាញ់ និងមនុស្សជុំវិញ រួមទាំងអ្នកគាំទ្រដែលគាំទ្រស្នេហាពួកយើង។ វាជាការលើកទឹកចិត្ត ពរជ័យ និងរឿងល្អនឹងកើតឡើងក្នុងថ្ងៃនេះនិងទៅខាងមុខ។ នេះ​មិន​មែន​ជា​រឿង​ភាគ​ទេ ហើយ​ក៏​មិន​ចប់​ដែរ។ ជំពូកថ្មីក្នុងជីវិតរបស់ខ្ញុំជាមួយភរិយារបស់ខ្ញុំ វា​នៅ​តែ​បន្ត​និង​បន្ត​កើត​ឡើង”។

យ៉ាងណាមិញ បន្ទាប់ពីអ្នកគាំទ្របានចូលអានសារផ្អែមមុតរបស់តារាសម្ដែង Mark Prin សរសេរអបអរខួបនៃការស្គាល់គ្នាជាង១០ឆ្នាំ រហូតឈានដល់ថ្ងៃមង្គលការ។ ទស្សនិកជនជាច្រើនបានសម្រុកចូលទៅបញ្ចេញ​មតិ​ពោលសរសើរ​លើរូបលោកថា មិនថាប៉ុន្មានឆ្នាំ​កន្លងផុត​ទៅ លោក​នៅតែមាន​ស្នេហាផ្អែមល្ហែមជាប់ជានិច្ចជាមួយគូស្នេហ៍។ នេះហើយ ដែលជាស្នេហ៍ពិត និងជានិរន្តរ៍ដែលខាងស្រីទទួលបាន អស់រយៈណពេលយូរឆ្នាំហើយ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ភាពយន្ត “No More Bets” មិនត្រឹមប៉ះដល់កម្ពុជា, មីយ៉ាន់ម៉ា, និងថៃ ទេ តែធ្វើឲ្យចិនលែងហ៊ានមកអាស៊ាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

សម្តេចធិបតី​៖ ជម្លោះនៅប្រាសាទព្រះវិហារកម្ពុជា-ថៃ ឆ្នាំ ២០០៨ ជាបទពិសោធ និងមេរៀន

នយោបាយ២១ នាទីutes មុន

នាយករដ្ឋមន្ត្រីថា ពួកជាតិនិយមជ្រុលតែងរុញឱ្យប្រទេសមានសង្គ្រាមហើយរត់ទៅកន្លែងសុវត្ថិភាព

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋ៖ ការចូលរួមពីវិស័យឯកជនលើមូលបត្ររដ្ឋ​ជួយអភិវឌ្ឍន៍វិស័យនេះនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

លោក ត្រាំ ពង្រឹង​សន្ដិសុខ​នៅ​ព្រំដែន​ម៉ិកស៊ិក ដោយ​​ពង្រាយ​ទ័ព​បន្ថែម ៣ ០០០​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម