ជីវិតកម្សាន្ដ
ស្ងាត់ៗតារាចម្រៀងរ៉េប ជីដេវីត និងអ្នកនាង ទេព បូព្រឹក្ស លេចវត្តមានក្នុងកម្មវិធី Fashion Week Spring/ Summer 2024 នៅឯប្រទេសអ៉ីតាលី
លោក ជីដេវីត និងអ្នកនាងទេព បូព្រឹក្ស បានលេចវត្តមានក្នុងកម្មវិធី Fashion Week Spring/ Summer 2024 នៅឯទីក្រុងមីឡាន ប្រទេសអ៉ីតាលី នេះបើយោងទៅតាមការបង្ហោះនៅលើបណ្ដាញសង្គមរបស់អ្នកទាំងពី នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នេះ។

លោក ជីដេវីត និងអ្នកនាង ទេព បូព្រឹក្ស ត្រូវបានប្រេន D&G អញ្ជើញអ្នកទាំងពីរ ជាភ្ញៀវកត្តិយសឲ្យចូលរួមក្នុងកម្មវិធី Milan Fashion Week Spring/ Summer 2024 ដែលជាកម្មវិធីFashionធំបំផុតមួយប្រចាំឆ្នាំ និងមានវត្តមានតារាអន្តរជាតិល្បីៗជាច្រើនក្នុងរដូវកាលនេះ ដូចជា Cara Delevinge, Emma Watson, Scarlet Jonhansson និង Jade Smith ជាដើម។



លើសពីនោះលោក ជីដេវីត និងអ្នកនាង ទេព បូព្រឹក្ស បានជួបសំណេះសំណាលជាមួយ Head of Retail Sale APAC (APAC = Asia Pacific) និង President/ CEO of D&G ។ លោកក៏បានអរគុណដល់អ្នកទាំងពីរក្នុងការចូលរួម Fashion Week Spring/ Summer 2024 លើកនេះ ហើយលោកក៏នឹងអញ្ចើញលោក ជីដេវីត និងអ្នកនាង ទេព បូព្រឹក្ស មកលើកក្រោយទៀត។

គួរបញ្ចាក់ផងដែរថា ជីដេវីត និង អ្នកនាង ទេព បូព្រឹក្ស គឺជាតារាចម្រៀងរ៉េបខ្មែរដំបូងគេ ដែលត្រូវបានអញ្ជើញឲ្យចូលរួម កម្មវិធី Fashion Week Spring/ Summer 2024នេះ។









-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?