Connect with us

ជីវិតកម្សាន្ដ

ស្និទ្ធ​ស្នាល​ខ្លាំងពេក អ្នកគាំទ្រចង់ឲ្យ Bella និង Pong សម្ដែងរឿងជាមួយគ្នាម្ដងទៀត

បានផុស

នៅ

ដោយសារតែធ្លាប់សម្តែងក្នុងរឿងក្រោមចំណងជើងថា “Plerng Boon ឬភ្លើងបុណ្យ” ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ កាលពីឆ្នាំ ២០១៧ ពេលនេះ Bella Ranee និង Pong Nawat ត្រូវហ្វេនចង់ឲ្យសម្ដែងរឿងគូជាមួយគ្នាម្ដងទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រដូចឲ្យអ្នកទាំងពីរសម្ដែងរឿងរួមគ្នាម្ដងទៀតកើតឡើងស្របពេលដែល Bella និង Pong បានជួបគ្នាម្តងទៀត ខណៈដែលតារារៀមច្បងរូបនេះ បានមកហាង​បង្អែមដែលទើបនឹងបើកថ្មីរបស់ Bella ព្រមទាំងមកចូលរួមអបអរសាទរក្នុងពេលដែលជាប្អូនស្រីរួមអាជីពបើកអាជីវកម្មថ្មី។ លើសពីនេះ ក៏មានសកម្មភាពដ៏គួរឲ្យស្រលាញ់ ឲ្យអ្នកគាំទ្របានឃើញផងដែរ។

ក្រោយ​ការ​បង្ហោះ​នេះ​ ​អ្នក​គាំទ្រ​ជា​ច្រើនបានចូល​មក​បញ្ចេញ​មតិ​សរសើរ​ពី​ភាព​គួរ​ឲ្យស្រលាញ់​របស់​​​គូ​នេះ ហើយទស្សនិកជនស្រាប់តែនឹកឃើញដល់រឿងភាគ “Plerng Boon ឬភ្លើងបុណ្យ” ដែលអ្នកទាំងពីរធ្លាប់ដើរតួជាគូស្វាមីភរិយាក្នុងភាពយន្ត។ ភ្លាមៗមហាជនចង់ឲ្យអ្នកទាំងពីរចាប់ដៃគ្នាក្នុងរឿងភាគបន្តទៀត និងចង់ដឹងថាគូនេះសក្តិសមយ៉ាងណានៅរឿងក្រោយនេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖Mark Prin បង្ហោះសារអបអរគម្រប់ខួប១០ឆ្នាំ នៃថ្ងៃផ្ដើមស្រលាញ់ Kimberly ដំបូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម