Connect with us

ជីវិតកម្សាន្ដ

Oliva Kong ច្នៃម៉ូដតាមអប្សរាអង្គរ គ្រងឈុត Fashion ទទួលបានការកោតសរសើរ​លើឆាកអន្តរជាតិ

បានផុស

នៅ

លោក ម៉ែន សីហា ហៅ Oliva Kong គឺជាអ្នកច្នៃម៉ូដល្បីមួយរូបនៅកម្ពុជា។ អ្នកច្នៃម៉ូដរូបនេះ បានចេញទៅ​សម្តែងនៅកម្មវិធី Milan Fashion Week នៅប្រទេសអ៊ីតាលី ស្វីស និងបារាំង កាលពីថ្ងៃទី ២៤ កញ្ញា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោម ១៦ប្រទេស Oliva Kong តំណាងឱ្យកម្ពុជា ទទួលបានកិត្តិយស TOP FASHION DESIGNER AWARD 2023 ក្នុងកម្មវិ ធីMilan Fashion Week ដោយទទួលបានការកោតសរសើរ ក្រោយលោកដក​ស្រង់ម៉ូដសក់អប្សរាអង្គរវត្ត គ្រងជាមួយឈុតសម្លៀកកបំពាក់បែបហ្វេសសិន ចូលរួមសម្តែងនៅក្នុងកម្មវិធីនេះ។

លោកបានលើកឡើងដូច្នេះថា« ខ្ញុំបាទ ពិតជារំភើបសម្រាប់ជោគជ័យមួយនេះ ក្នុងនាមខ្ញុំបាទជា Designer កូនខ្មែរមួយរូបដែលបានឃើញកម្ពុជា មានវត្តមាននៅលើឆាកអន្តរជាតិ ហើយទទួលបាននូវការគោរព កោតសរសើរ​យ៉ាងខ្លាំង ជាពិសេស ខ្ញុំបាទបានដកស្រង់ម៉ូតសក់អប្សរាអង្គរវត្ត គ្រងជាមួយឈុតសម្លៀកបំពាក់​បែបហ្វេសសិន​ច្នៃដោយខ្ញុំបាទផ្ទាល់ មកបង្ហាញនៅលើឆាកអន្តរជាតិដែលមានប្រទេសល្បីៗចូលរួមចំនួន១៦ប្រទេស ហើយជា​លទ្ធផលពិតជាទទួលបាននូវមហាកិត្តិយស TOP FASHION DESIGNER AWARD 2023 ក្នុងកម្មវិធី​Milan Fashion Week មួយនេះសំរាប់ប្រទេសជាតិខ្ញុំ»។

បើតាមលោក Oliva Kong តាមរយៈកម្មវិធីនេះបានបង្ហាញទៅកាន់ពិភពលោកឱ្យបានស្គាល់ពីប្រទេសកម្ពុជា ជាពិសេសទៅលើស្នាដៃកូនខ្មែរ ផ្នែក Designer និង Fashion។

លោក បង្ហាញចំនួន ១៦ឈុត នៅក្នុងកម្មវិធីនេះផងដែរ ដោយរំលេចនូវភាពច្នៃប្រឌិតអំពីស្រ្តីខ្មែរកាលពី ១០០០ឆ្នាំមុន ផ្សារភ្ជាប់ជាមួយបច្ចុប្បន្ននេះ ដើម្បីឆ្លុះបញ្ចាំងពីសម័យកាលមួយទៅសម័យកាលមួយទៀត។

សូមបញ្ជាក់ថា លោក Oliva Kong ទើបតែទទួលបានពានរង្វាន់ Best international designer award 2023 ពីកម្មវិធី Fashion នៅប្រទេសវៀតណាម នាពេលថ្មីៗនេះផងដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៤១ នាទីutes មុន

អ្នក​​បើក​រថយន្ត​បុក​ស្លាប់៣នាក់​ឪពុក​កូន​នៅផ្លូវ៦០ម៉ែត្រ ត្រូវ​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពី​បទ​បើកបរ​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​អ្នក​ដទៃ​ស្លាប់ និងរបួស

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

រកឃើញភាពមិនប្រក្រតីក្នុងការដំណើរការក្ដីរបស់តុលាការចំនួន៣៣ករណី

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

កីឡា៤ ម៉ោង មុន

ថៃ​គ្រោងអញ្ជើញ​វៀតណាម​ចូល​រួមប្រកួត​ពាន King’s Cup 2025

ចរាចរណ៍១៣ ម៉ោង មុន

ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់

ចរាចរណ៍១៣ ម៉ោង មុន

យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ចរាចរណ៍១៤ ម៉ោង មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ៥ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

Sokha Hotels

ព័ត៌មានពេញនិយម