Connect with us

ជីវិតកម្សាន្ដ

ត្បិតថាមកពីប៉ុស្តិ៍​ផ្សេងគ្នា Pooklook បង្ហាញខ្លួនគាំទ្រ Bella យ៉ាងពេញទំហឹង

បានផុស

នៅ

ជារូបភាពដ៏គួរឲ្យស្រលាញ់ ខណៈដែលតារាសម្ដែងប្រចាំ​ប៉ុស្តិ៍​លេខ៧ Pooklook Fonthip បាននាំយកភួងផ្កាមក Surprise តារា​សម្ដែង Bella Ranee តួស្រីក្នុងទ្រនំ​ប៉ុស្តិ៍​លេខ៣នៅឯ​ហាងបង្អែម ទើប​តែបើកថ្មីៗកាលកន្លងទៅនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើ Instagram ផ្ទាល់ខ្លួន​របស់ Pooklook នាងបានបង្ហោះរូបភាពជាមួយ Bella ព្រម​ទាំង​សរសេរ​សារ​យ៉ាង​ផ្អែមល្ហែម​ថា​ “អបអរសាទរ​ហាង​បង្អែម​ដ៏​ឈ្ងុយឆ្ងាញ់នេះ​បងស្រី Belle សូម​ជូនពរ​ឲ្យ​ជោគជ័យ​ដូចបំណង។ ក្នុងនោះ​ផងដែរ​ នាង​ថែម​ទាំង​ថេក​ឲ្យ​ឈ្មោះ​ហាង​របស់ Bella ថា @josbanoffee ដោយ​ដាក់​ខេបសិន​បន្ថែម​ថា ធម្មតា​ខ្ញុំ​មិនញ៉ាំបង្អែមទេ ប៉ុន្តែខ្ញុំចូលចិត្ត​បង្អែម​ពីហាង​នេះ ​ព្រោះ​វា​ឆ្ងាញ់​ណាស់ banoffee និង នំប៉័ង តោះ​សាកល្បង​ទាំងអស់គ្នា”។

យ៉ាងណាមិញក្រោមរូបភាពស្និតស្នាលរបស់តារាសម្ដែងមកពីប៉ុស្តិ៍​ផ្សេងគ្នានេះបានបង្កការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់អ្នកគាំទ្រ។ដោយសារតែមនុស្សមួយចំនួនធំពុំបានដឹងថា Bella និង Pooklook គឺជាមនុស្សស្គាល់គ្នានោះទេ។ លើសពីនេះ ក្នុងប្រព័ន្ធផ្សព្វផ្សាយក៏កម្រឃើញគូនេះថតរូបបង្ហោះបង្ហាញថា ជាមិត្តស្គាល់គ្នាក្នុងអាជីពសិល្បៈនេះផងដែរ។

ទោះយ៉ាងណាក៏ដោយ មហាជននៅតែបញ្ជេញគាំទ្រនិងសរសើរសម្រស់របស់អ្នកទាំងពីរស្រស់ស្អាតដូចគ្នា ខណៈអ្នកផ្សេងទៀតថា បើសិនសម្ដែងរឿងរួមគ្នាប្រាកដជាល្អយ៉ាងណាទេ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តួនាងឡាំយ៉ង អបអរខួបកំណើតគម្រប់ ៤៣ឆ្នាំមួយចាស់ដៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង១២ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម