Connect with us

ជីវិតកម្សាន្ដ

Anne ណែនាំវិធីហាត់ប្រាណ លាក់អាយុពិត

បានផុស

នៅ

Anne Thongprasom ត្រូវបានទស្សនិកជនចាត់ទុកថា ជាតារាស្រីមានទេពកោសល្យជាច្រើន និង​គួរ​ជា​ទីពេញចិត្តរបស់​អ្នកគាំទ្ររឿងភាគថៃ ខណៈដែលនាងជាមនុស្សពូកែ​គ្រប់គ្រងជីវិតប្រកបដោយគុណភាព ​ត្បិតថា​ឈាន​ដល់​វ័យ ៤៦ឆ្នាំ ក្ដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មិន​ថា​ការងារ​ក្នុង​ឧស្សាហកម្ម​កម្សាន្ត ការងារ​ជំនួញ ឬ​ក៏​ទៅ​ហាត់ប្រាណ​ដើម្បី​ថែរក្សា​សុខភាព​ Anne អាចបែងចែកពេលវេលា​យ៉ាងល្អឥតខ្ចោះ។ រហូតដល់ថ្នាក់ មហាជន​ជាច្រើនហាក់ងឿយឆ្ងល់នឹងសម្រស់មិនព្រមចាស់របស់នាងយ់ាងខ្លាំង។

ស្របពេលដែលនាពេលថ្មីៗនេះ រៀមច្បង Anne បាន​ឆ្លៀតឱកាស​ប្រើប្រាស់ Space នៅលើ Instagram ដើម្បី​ចែករំលែក​កម្មវិធី​ថែទាំខ្លួនឯងដ៏​សាមញ្ញ​មួយ រួមទាំងប្រាប់ពី​គុណសម្បត្តិនៃការ​ហ្វឹកហាត់​ទម្ងន់។ សម្រាប់អ្នកគាំទ្រដែលតាមដានតំបន់ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ប្រាកដជាដឹងថានាងបានអនុវត្តវាដោយខ្លួនឯង ​ដើម្បី​រាងស្អាតបែប​នេះ​ ដោយមិន​ចាំ​បាច់​ខ្វល់​ពី​អាយុ​ប៉ុន្មាន​ឡើយ។

ក្នុងនោះនាងបាននិយាយផងដែរថា “យើងកាន់តែចាស់ មនុស្សស្រីដូចពួកយើងនឹងកាន់តែទន់ជ្រាយ។ ប៉ុន្តែសាច់ដុំនឹងជួយរក្សារូបរាង​ ហើយរូបរាងរបស់យើងគឺល្អណាស់។ ប្រសិនបើអ្នកអនុវត្ត និងធ្វើវាឲ្យបានទៀងទាត់។ ពីអ្វីដែល Ann ធ្លាប់និយាយជាមួយស្ត្រី។ មនុស្សភាគច្រើនមិនចូលចិត្តកីឡាប្រភេទនេះទេ។ មនុស្សជាច្រើននៅពេលដែលពួកគេឮថា ពួកគេត្រូវធ្វើឲ្យសាច់ដុំឡើង ប្រហែលជាមានអារម្មណ៍ថាធុញ។ ក្នុង​នាម​ជា​មនុស្ស​ស្រី វា​ពិបាក​ណាស់​សម្រាប់​យើង​ក្នុង​ការ​មាន​សាច់ដុំ​ធំៗដូចមនុស្សប្រុស (លើកលែងតែការចូលកម្មវិធីហាត់ប្រាណ)។ តែយ៉ាងណាសាច់ដុំនៅតែជួយរាងកាយយើងលាក់បាំងអាយុពិត។

លើសពីនេះទៀត តារាសម្ដែងរូបនេះបានប្រាប់បន្ថែមទៀត អត្ថប្រយោជន៍សំខាន់នៃការហ្វឹកហាត់ទម្ងន់ នឹងជួយធ្វើឲ្យសាច់ដុំរបស់អ្នកកាន់តែរឹងមាំ វាធ្វើឲ្យចលនារបស់យើង និងប្រភេទនៃការធ្វើលំហាត់ប្រាណផ្សេងទៀតអភិវឌ្ឍ។
ធ្វើឲ្យប្រសើរឡើងនូវចលនារួមគ្នា, ជួយជំរុញម៉ាសឆ្អឹងឲ្យកាន់តែក្រាស់ ឬជួយកាត់បន្ថយការបាត់បង់ឆ្អឹង។​ ប្រសិនបើបរិមាណសាច់ដុំកើនឡើង វានឹងនាំឲ្យរាងកាយមានការរំលាយអាហារថាមពលមូលដ្ឋានកាន់តែប្រសើរឡើង។ ធ្វើឲ្យរាងកាយដុតបំផ្លាញថាមពល និងជាតិខ្លាញ់កាន់តែច្រើន។

Anne ក៏បានណែនាំកម្មវិធីចំនួន ៣ ដែលគួរដាក់បញ្ចូលក្នុងកាលវិភាគហាត់ប្រាណក្នុងមួយសប្តាហ៍៖១. ដើរ ឬរត់ ២. ឡើងទម្ងន់ ៣. យូហ្គា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ត្បិតថាមកពីប៉ុស្តិ៍​ផ្សេងគ្នា Pooklook បង្ហាញខ្លួនគាំទ្រ Bella យ៉ាងពេញទំហឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ នាទីutes មុន

កម្ពុជានឹងផ្សព្វផ្សាយអាកាសយានដ្ឋានអន្តរជាតិតេជោ ក្នុងពិព័ណ៌ទេសចរណ៍អន្តរជាតិនៅអឺរ៉ុប

សង្រ្គាមពាណិជ្ជកម្មអាមេរិក-ចិន
ព័ត៌មានអន្ដរជាតិ១៩ នាទីutes មុន

អាមេរិកគ្រោង​ស្នើច្បាប់រឹតត្បឹតការវិនិយោគអាមេរិកនៅចិនឡើងវិញ

Angkor Tiger
កីឡា២៣ នាទីutes មុន

Kodai និង Taiga ជា​កម្លាំង​គួរ​ឲ្យ​ចាប់​អារម្មណ៍​របស់ អង្គរថាយហ្គឺរ

ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងអប់រំ ណែនាំផ្សព្វផ្សាយឱ្យបានច្រើនពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ដល់សិស្ស ចៀសវាងយល់ច្រឡំធ្វើខុសវប្បធម៌ខ្មែរ

ព័ត៌មានជាតិ២៥ នាទីutes មុន

​លោក ​ Casey Barnett៖ តើផលិតកម្មបន្ទះសូឡារបស់កម្ពុជានឹងដួលរលំមែនទេ? តើរដ្ឋាភិបាលត្រូវចាត់វិធានការបែបណាដើម្បីបញ្ជៀសហានិភ័យនេះ?

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម៥៥ នាទីutes មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម