ជីវិតកម្សាន្ដ
មេធំផលិតកម្មរបស់ក្រុម BLACKPINK ប្រឈមជាប់ពន្ធនាគារ ៣ឆ្នាំ
ស្ថាបនិកផលិតកម្ម YG Entertainment ដែលជាទ្រនំរបស់ក្រុមចម្រៀង BLACKPINK លោក Yang Hyun Suk កំពុងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ ពាក់ព័ន្ធរឿងក្ដីគ្រឿងញៀន។

នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ស្ថាបនិកផលិតកម្ម YG បានចូលរួមក្នុងសំណុំរឿងរបស់តុលាការដើម្បីការពារខ្លួនគាត់ប្រឆាំងនឹងការចោទប្រកាន់ថា គាត់បានគំរាមកំហែងសាក្សីក្នុងអំឡុងពេលកើតរឿងអាស្រូវគ្រឿងញៀន។
ក្រោយការបង្ហាញខ្លួន ក្រុមរដ្ឋអាជ្ញាបានស្នើឲ្យលោក Yang Hyun Suk នាយកប្រតិបត្តិ YG Entertainment ទទួលការកាត់ទោសរយៈពេល ៣ ឆ្នាំនៅក្នុងបន្ទីរឃុំឃាំង។ នេះជាការកាត់ទោសដូចគ្នាដែលអយ្យការបានស្នើសុំក្នុងសំណុំរឿងទីមួយរបស់ Yang Hyun Suk ដែលគាត់ត្រូវបានរកឃើញថាគ្មានកំហុស។

បន្ទាប់ពីរដ្ឋអាជ្ញាប្រកាសការកាត់ទោស លោក Yang Hyun Suk បានចេញសេចក្តីថ្លែងការណ៍មួយដើម្បីអង្វររកឱកាសរួចពីទោស ក្នុងគោលបំណងបន្តធ្វើជាអ្នកដឹកនាំផលិតកម្ម YG ។
ក្នុងនោះលោកបានសរសេថា “ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ ចំពេលមានការចោទប្រកាន់រាប់មិនអស់ ខ្ញុំតែងតែងរក្សាស្ងៀមស្ងាត់ដើម្បីឱ្យការពិតត្រូវបានបង្ហាញ។ ឥឡូវនេះ ខ្ញុំសុំឱ្យតុលាការផ្តល់ឱកាសឱ្យខ្ញុំត្រឡប់ទៅមុខតំណែងរបស់ខ្ញុំ និងបន្តធ្វើជាអ្នកដឹកនាំដើម្បីអភិវឌ្ឍវិស័យ K-Pop នាពេលអនាគត និងបង្កើតមាតិកាល្អៗសម្រាប់កូរ៉េ” ។
ការអង្វររបស់ស្ថាបនិកផលិតកម្មបានកើតឡើងចំពេលពាក្យចចាមអារ៉ាមបញ្ចប់កុងត្រាជាមួយ BLACKPINK កំពុងផ្សព្វផ្សាយ ខណៈភាគហ៊ុនរបស់ក្រុមហ៊ុនបន្តធ្លាក់ចុះកាន់តែខ្លាំង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ វីដេអូរាំបទ How You Like That របស់ Blackpink មានអ្នកចូលមើល ១.៥ ពាន់លានដង
ចុចអាន៖ ពិតទេ Jennie និង Jisoo ត្រៀមបើកផលិតកម្មខ្លួនឯង ក្រោយបញ្ចប់កុងត្រាជាមួយ YG?

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា