ជីវិតកម្សាន្ដ
លីម តិចម៉េង បញ្ជាក់ឆន្ទៈ មិនក្បត់ផែនដីមួយនេះជាដាច់ខាត
តារាចម្រៀងវ័យក្មេងលោក លីម តិចម៉េង បានចេញមុខមកបញ្ជាក់ពីគោលជំហររបស់ខ្លួនថា លោកកើតនៅលើផែនដីនេះ មិនក្បត់ផែនដីមួយនេះជាដាច់ខាត ខណ:មានអ្នកគាំទ្រមួយចំនួនសម្ដែងការព្រួយបារម្ភខ្លាចលោកធ្លាក់ប្រជាប្រិយភាពជុំវិញការស៊ែព័ត៌មាននៃការសាងសង់ប្រាសាទថ្មរបស់ថៃ ដែលមានភាពស្រដៀងនឹងប្រាសាទអង្គរវត្តរបស់ខ្មែរ។
តារាចម្រៀង លីម តិចម៉េង បានឆ្លើយតបនិងក្តីព្រួយ បារម្ភរបស់មហាជនដូច្នេះថា «មានបងប្អូនយើងច្រើន ណាស់ដែលបារម្ភនឹងស្នើរឲ្យខ្ញុំលុបShare លុប post ដែលអាចប៉ះពាល់ ឬមានរឿងអាស្រូវមិនល្អតាមរយ:សារព័ត៌មានផ្សេងៗ តែខ្ញុំសូមជម្រាបថា ខ្ញុំមិនរត់គេច ឬខ្លាចរាល់អ្វីដែលខ្ញុំបាននិយាយ បានធ្វើនោះឡើយ ជាពិសេសវប្បធម៌ដូនតាបន្សល់ទុកមករាប់ពាន់ឆ្នាំមកនេះ»។
លោក លីម តិចម៉េង បាននិយាយបន្តថា «ក្នុងនាមជា ខ្មែរម្នាក់ខ្ញុំមិនខ្វល់ថាអ្នកណាគិតបែបណានោះឡើយ ខ្ញុំមានពាក្យជូនតែ ១ឃ្លាគត់ គឺ ខ្ញុំកើតលើផែនដីនេះខ្ញុំមិនក្បត់ផែនដីមួយនេះជាដាច់ខាត ទោះបីខ្ញុំមិនបានសងគុណដល់ផែនដីនេះក៏ដោយ យ៉ាងហោចណាស់ខ្ញុំក៏មិនក្បត់នឹងមនសិការខ្លួនឯងមួយជីវិត»។
តារាចម្រៀងលោក លីម តិចម៉េង បញ្ជាក់ទៀតថា «ហ៊ាននិយាយ ហ៊ានធ្វើ ហ៊ានទទួល នេះជាឆន្ទៈរបស់ខ្ញុំរហូតមួយជីវិត»។
សូមជម្រាបដែរថាកាលពីថ្មីៗនេះលោក លីម តិចម៉េង បានបង្ហោះខ្លឹមសារមួយបន្ទាប់ពីមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គមប្រតិកម្មទៅលើការសាងសង់ប្រាសាទ ថ្មរបស់ថៃដែលមានភាពស្រដៀងនឹងប្រាសាទអង្គរវត្តរបស់ខ្មែរដោយលោកលើក ឡើងថា ជាយូរណាស់ហើយមិនដែលចេះ share អ្វីទេតែ បើនេះជារឿងពិតនោះការឈឺចាប់គឺប្រាកដជាក្លាយ ជាជំងឺរ៉ាំរ៉ៃក្នុងចិត្តរបស់លោកផ្ទាល់ ពិសេសកូនខ្មែរគ្រប់រូប គ្រប់ជំនាន់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»